ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ច ប្រជុំពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន និងផ្សព្វផ្សាយការងារចាំបាច់ ដល់កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ច ប្រជុំពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន និងផ្សព្វផ្សាយការងារចាំបាច់ ដល់កម្លាំងបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន និងផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកអធិការនៃអធិការដ្ឋានគរបាលក្រុង-ស្រុកចំនួន៥ដែលនៅជាប់ព្រំដែន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីបញ្ជាការវរះសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោកស្នងការរង នាយការិយាល័យសន្តិសុខ លោកអធិការ លោកមេបញ្ជាការ/មេបញ្ជាការរង វរនគរបាលការពារព្រំដែនជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ ចេញបទបញ្ជានិងផែនការដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ពង្រឹងការងារសន្តិសុខសង្គម, ការងារសន្តិសុខតាមព្រំដែន, ក្តាប់រាល់ព័ត៌មានប្រែប្រួលតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ, ពង្រឹងការប្រចាំការ និងយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ឈរលើឆន្ទះ ការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.