ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ)

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក លៀម សុដា អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីអាស្រ័យផលរបស់បងប្អូនអតីតយុទ្ធជនជាមួយគម្រោងLASEDIII ចំនួន៦១គ្រួសារ នៅនៅវត្តតេជោសន្តិភាព (ការ៉េពីរ)ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំដោះស្រាយវិវាទដីនេះ គណៈធិបតី បានជួប ស្តាប់ បញ្ហាប្រឈម សំណូមពររបស់បងប្អូនអតីតយុទ្ធជន និងបានរកដំណោះស្រាយ ដោយឈរលើនយោបាយ ឈ្នះ ឈ្នះ និងដោះស្រាយជូនទំនួលខុសត្រូវខ្ពស់ ។ ក្នុងនោះដែរ បងប្អូនអតីតយុទ្ធជនបានយល់ព្រម តាមសំណើរ និងការដោះដូរដី នៅទីតាំងចាស់ មកទីតាំងដីថ្មី សម្រាប់អាស្រ័យផល ។

ក្រោយបញ្ចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញបន្តដឹកនាំ សហការី ពិនិត្យអគារស្នាក់ការរបស់អតីតយុទ្ធជន ដែលកំពុងសាងសង់ថ្មី មានទំហំ ១១ម៉ែត្រ គុណ ៤.៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាលទ្ធផលបាន ៦០%ហើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.