ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សៀមរាប៖ រយៈពេលជិត១ខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ការហ្វឹកហាត់ជាប្រចាំរបស់ កម្លាំងកងអនុសេនាធំចល័ត នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានល្បីរន្ទឺដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ថៃ យកទៅចុះផ្សាយព្រោងព្រាតនៅបណ្តាញសង្គម ស្របពេលដែលកម្ពុជា និងថៃ មានការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែន ក្នុងខេត្តព្រះវិហារ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញបណ្តាញព័ត៌មាន Top News ដ៏ល្បីឈ្មោះរបស់ថៃបានយកវិដេអូនៃការហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយបានសរសេរថា កម្លាំងកងទ័ពរបស់កម្ពុជាបានពង្រឹង និងត្រៀមខ្លួនជាស្រេចដើម្បីកិច្ចការពារព្រំដែនប្រទេសរបស់ខ្លួន។

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ និស្សិតបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាពីប្រទេសអូស្រ្តាលី ឧត្តមសេនីយ៍ សៀ ទីន បាននឹងកំពុងបន្តដឹកនាំហ្វឹកហាត់អស់រយៈពេល២៩ថ្ងៃមកហើយ នឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងកិច្ចការងារកងកម្លាំងរបស់ខ្លួន ហើយការហ្វឹកហាត់នេះធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតរបស់កងពលធំអន្តរាគមន៍លេខ២ លើទឹកដីខេត្តសៀមរាប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.