ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។

ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩៖៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាត បានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់ រួចក៏បានបើកចេញទៅបាត់។

លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល, ភ្លាមនោះសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យ ឃើញមានសាកសពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជាជនជាតិចិនកប់ក្នុងប្រឡាយ។

ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់។

យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារង សន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ ដោយសារគាំងបេះដូង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើ រហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។

ក្រោយធ្វើការសាកសួរ ក្នុងចំណោមជនល្មើសខាងលើ បានឆ្លើយអះអាងថា ជនរងគ្រោះមានឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើតមានជំងឺក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន០៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២គ្រឿង ខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយដែលខ្លួនមិនស្គាល់ តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។

ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.