ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃនេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទទាំង២នាក់ ដាក់ពន្ធនាគារព្រៃស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ)
*ទី២៖ ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.