ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ២០២៥ នៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់ក្រុងស្រុក និងឃុំ សង្កាត់ ព្រមទាំងមន្ទីរ អង្គភាពបន្តគាំទ្រដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខេត្តព្រះសីហនុលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។

ការផ្តល់សេវាសាធារណនៅមូលដ្ឋានពាក់ព័ន្ធជាមួយរដ្ឋបាលឃុំ សង្កាត់ និងច្រកចេញចូលតែមួយក្រុង ស្រុក ខេត្ត មន្ទីរអង្គភាពដែលមាន ការពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណជូនប្រជាពលដ្ឋតាមច្រកចេញចូលតែមួយ។ ចំពោះបទល្មើសត្រូវពង្រឹងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលជាបន្ទុកធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដែលទាមទារឱ្យយើងធ្វើការដោះស្រាយបានទាន់ពេលវេលា រួមគ្នាបង្ការទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ហើយសកម្មភាពនេះ ត្រូវធ្វើដូចភ្ហៀងរលឹម ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយប្រើប្រាស់គោលនយោបាយឈ្នះឈ្នះ ចំពោះបញ្ហាអនាម័យ បរិស្ថាន សុខភាពសាធារណ ត្រូវអនុវត្តឱ្យបានម៉ត់ចត់ ដោយប្រើយន្តការចូលរួមផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ ការគ្រប់គ្រងសំរាម ក៏ជាបញ្ហាប្រឈមជាមួយទេសចរណ៍។ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងគ្រោះមហន្តរាយនានាដោយប្រើប្រាស់កម្លាំងសរុបនៅមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុងស្រុកទាំង៦ ឃុំ សង្កាត់ទាំង ២៩ ត្រូវដាក់បង្ហាញលេខទូរស័ព្ទ hotline នៅតាមទីសាធារណៈ ដើម្បីមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលត្រូវការចាំបាច់ក្នុងការរាយការណ៍មកកាន់សមត្ថិកិច្ច ក្នុងការចូលរួមបង្កា បង្ក្រាបទបស្កាត់បទល្មើសបានទាន់ពេលវេលា។

ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានធ្វើការវាយតម្លៃនូវចំនុចខ្លាំង និងបញ្ហាប្រឈមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។ ព្រមទាំងបានឯកភាពលើរបាយការណ៍របស់ស្នងការខេត្ត ការលើកឡើង និងគាំទ្រចលនាប្រឡងប្រណាំងភូមិឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ខេត្តមានស្ថេរភាព ល្អប្រសើរ ការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានកើនឡើង ២៦៦លើក នេះជាជោគជ័យសម្រាប់ប្រជាពលរដ្ឋ ការរៀបចំធ្វើវេទិការសាធារណៈមានការកើនឡើង ចលនាប្រជាការពារក៏មានការកើនឡើង ពិសេសកងកម្លាំងសមត្ថិកិច្ចគ្រប់ប្រភេទ។ ជាពិសេសការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ កាត់បន្ថយបទល្មើសបានជាអតិបរិមានៅមូលដ្ឋាន ទាក់ទិន្ននិងគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើង ដែលជាកង្វល់ ដើម្បីកាត់បន្ថយបទល្មើសចរាចរណ៍ ត្រូវមានការអប់រំនៅក្នុងគ្រួសារ សាលារៀន ពិសេសមន្ត្រីរាជការ កងកម្លាំងរបស់យើង ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ផ្សេងៗ ហើយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិត ជាពិសេសផ្នែកសុខភាព យើងត្រូវយកចិត្តទុកដាក់រួមគ្នាក្នុងការអប់រំផ្សព្វផ្សាយកាត់បន្ថយគ្រោះថ្នាក់ បញ្ហាក្រុមក្មេងទំនើង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានលើកឡើងជាបន្តបន្ទាប់មិនត្រូវមានការលើកលែង ដោយឡែកនៅខេត្តព្រះសីហនុ កើតមាន ១១ករណី យើងត្រូវរួមគ្នាព្យាយាមកាត់ បន្ថយកុំឱ្យមានក្មេងទំនើង ដោយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទោះបីគ្រឿងញៀនមានការថយចុះ ៣១ករណី ត្រូវយកចិត្តទុកដាក់ជាសំខាន់លើការចែកចាយ ការផលិត និងចរាចរណ៍ នេះជាការខិតខំប្រឹងប្រែងរបស់សមត្ថិកិច្ចរបស់យើងក្នុងការចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សន្តិសុខសង្គម ការបង្ក្រាបល្បែងស៊ីសង ក្នុងត្រីមាសមានការថយចុះ យើងត្រូវលើកកម្ពស់ទប់ស្កាត់នៃការជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការពង្រីកវិសាលភាពក្នុងគោលបំណងចូលរួមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់សម្តេច ហ៊ុន ម៉ាណែត ដែលផ្តោតលើវិស័យអាទិភាពចំនួន៥ ក្នុងនោះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្តដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.