ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោកវរសេនីយទោ អ៊ុយ អ៊ូ ស្នងការរង លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរការពារព្រំដែនគោក៨៩១ លោក សឿម សាអ៊ីម លោកវរសេនីយ៍ទោ នី វិបុល អធិការរង ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ជួបសំណេះសំណាល សួសុខទុក្ខកូនៗ ក្រុមនិស្សិតមកពីប្រទេសឥណ្ឌូនេសុី ចំនួន ០៩នាក់ ចូលវិសមកាលមកលេងមណ្ឌល និងនាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនក្រុមនិស្សិត និងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៨ នាក់ ។
អំណោយ រួមមាន៖
១-ថវិកា ចំនួន ១៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារ)
២-នុំភីហ្សារ ចំនួន ១០បន្ទះ
៣-ទឹកក្រូច ចំនួន ០៥កេស
៤-បាយដំណើបចំនួន ២០កញ្ចប់
៥-នុំហាំប៊ឺកឺ ចំនួន ៦៨ នុំ

*ក្នុងនោះនិស្សិតចំនួន០៩នាក់ក្នុងម្នាក់ៗបាន ថវិកា ១០០ដុល្លារ និងប្រគល់ជូនលោកប្រធានមណ្ឌលចំនួន៦០០ដុល្លារ ។

ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដោយក្តីនឹករលឹកជូនចំពោះ កូនៗដែលជាក្រុមនិស្សិត និងកុមារតូចៗ រួមទាំង គណៈគ្រប់គ្រង ។ សូមប្អូនៗដែលកំពុងសិក្សា និង​ទទួលបាន​ការបណ្ដុះ​បណ្ដាល​លើ​មុខ​ជំនាញ​ និងការសិក្សារ ត្រូវខិតខំ ព្យាយាមរៀនសូត្រ ​ក្រេបជញ្ជក់យកចំណេះជំនាញ មកអភិវឌ្ឍខ្លួនឯង សង្គមជាតិ និងប្រទេសជាតិទាំងមូល ហើយសម្រាប់កូនដែលរស់នៅមណ្ឌលត្រូវរៀនយកបទពិសោធន៍រាមច្បង ដើម្បី​ជាដើមទុន​ទៅ​ថ្ងៃអនាគត និងមានឱកាសបានបន្តសិក្សានៅ​ឯក្រៅ​ប្រទេសបន្ត ។

ក្រោយបញ្ចប់ការសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ រួមសហការី បានពិសារអាហារ​រួមគ្នាជាមួយកូនៗ ប្អូន បង្កើន​ភាព​ស្និទ្ធស្នាល​ ​ស្នាមញញឹម និង​បង្កើត​នូវ​អា​នុស្សា​វ​រី​យ​ជាមួយនឹង​ពួកគាត់​ផង​ដែរ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.