ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

ពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ដែលមានទីតាំងស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត

ពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ដែលមានទីតាំងស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ដែលមានទីតាំងស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងស្តីទី និងភ្ញៀវជាតិ អន្តរជាតិ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ហើយបាននឹងកំពុងបំពេញតួនាទីជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់ ជាតំបន់ស្នូល នៃឆ្នេរសមុទ្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ។ ការបើកសម្ពោធសណ្ឋាគារ Apsara Resort ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរឱ្យសណ្ឋាគារទទួលបានជោគជ័យដំណើរការដោយរលូន ព្រមទាំងបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Apsara Resort ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ជំរុញការបង្កើតប្រភេទផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តក៏ដូចជាការរៀបចំ និងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់គ្នាទៅវិញទៅមក។ ចំណុចខ្លាំងដ៏ធំបំផុតរបស់វិស័យទេសចរណ៍ក្រៅពីអានុភាពសេដ្ឋកិច្ច គឺវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាពស្របទៅតាមអនុសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាគឺ «អរគុណសន្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់»។

លោកស្រី អ៊ុវ៉ុនណា ឃ្មីសុក (IWONA KMIECIK) នាយកប្រតិបត្តិសណ្ឋាគារ Apsara Resort មានប្រសាសន៍ស្វាគមន៍សម្រាប់ការសម្ពោធរមណីយដ្ឋានអប្សរាដ៏ស្រស់ស្អាតកោះរ៉ុង រួមជាមួយនឹងសមាជិក ៤០នាក់ ការបង្កើតរមណីយដ្ឋានអប្សរាកោះរ៉ុង ជាសញ្ញាដ៏អស្ចារ្យនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបន្តរីកចម្រើន ជាពិសេសនៅលើកោះរ៉ុង ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ។ កោះរ៉ុងពិតជា “ឋានសួគ៌លាក់កំបាំង” នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងឆ្នេរស្អាត ទឹកថ្លា វាជាសសរស្តម្ភទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភពលោកមកកាន់កោះរ៉ុងយ៉ាងងាយស្រួល និងរលូន។ រមណីយដ្ឋានអប្សរាកោះរ៉ុង លេចធ្លោនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលកំពុង ស្វែងរកផាសុកភាព ភាពស្ងប់ស្ងាត់ និង ស្តង់ដារ អន្តរជាតិ។ យើងជឿជាក់ថា រមណីយដ្ឋានអប្សរានឹងក្លាយជាកន្លែងពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិដោយផ្តល់នូវកន្លែងកម្សាន្តដ៏ប្រណិត និងជាមូលដ្ឋានដ៏ល្អឥតខ្ចោះ និងការស្វែងយល់ពីភាពស្រស់ស្អាតរបស់កោះរ៉ុង និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.