ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖‎‎នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលផ្សព្វផ្សាយលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និង របាយការណ៍បូកសរុបលទ្ធផលអនុវត្តផែនការសកម្មភាពការងារ របស់គណៈកម្មាធិការគណបក្សខេត្ត រយៈពេល៤ខែ ដើមឆ្នាំ២០២៥ ជូនអង្គពិធី។

សម្តេច មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៥ នេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង បានសហការគ្នាខិតខំបំពេញការងារសម្រេចបានលទ្ធផលនានាជាច្រើន ជាអាទិ៍ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់, ការពង្រឹងពង្រីកសមាជិកថ្មីរបស់គណបក្ស, ការពង្រឹងអង្គការមហាជនរបស់គណបក្ស ពិសេសការពង្រឹងសកម្មភាពការងារយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាឱ្យមានការចូលរួម ការគាំទ្រពីយុវជនគ្រប់ស្រទាប់មកលើគណបក្ស សម្រាប់កសាងកម្លាំងបន្តវេនដ៏មានសក្តានុពលរបស់គណបក្ស, ការរៀបចំកិច្ចការនានារបស់គណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបំផុសចលនាសមាជិកបក្ស និងអ្នកគាំទ្រគណបក្សឱ្យចូលរួមក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥ ដែលបាននិងកំពុងដំណើរការដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ព្រមជាមួយនេះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ក៏បានសហការចូលរួមក្នុងការកសាងសមិទ្ធផល និងសកម្មភាពសាសនានានា, ការចូលរួមកសាងសមិទ្ធផលសង្គម, ការជួយឧបត្ថម្ភគាំទ្រមន្ត្រី សមាជិកបក្ស និងប្រជាពលរដ្ឋជាទូទៅ នៅពេលជួបប្រទះគ្រោះធម្មជាតិ គ្រោះថ្នាក់នានាក្នុងសង្គម និងការចូលរួមធ្វើសកម្មភាពនានាជាច្រើនទៀតនៅមូលដ្ឋាន។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានថ្លែងនូវអំណរចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស អ្នកគាំទ្រគណបក្ស និងសប្បុរសជននានាដែលបានលះបង់នូវមធ្យោបាយសម្ភារៈ ថវិកា ធនធានផ្ទាល់ខ្លួន និងលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីចូលរួមគាំទ្រដល់សកម្មភាពការងារគណបក្ស ការងាររាជរដ្ឋាភិបាល និងចូលរួមការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យក្នុងខេត្តបាត់ដំបងនារយៈពេលកន្លងមក។

សម្តេចមានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក នឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ទាំងស្មារតី និងសម្ភារៈ ព្រមទាំងបន្តចូលរួមកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យ ដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកិច្ចអភិវឌ្ឍ ប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត។

សម្តេចមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេន ប្រកបដោយសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ស្វាហាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្រេចនូវសមិទ្ធផលនានាជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ បន្ថែម ថាសមិទ្ធផលខាងលើនេះគឺជាកាលានុវត្តភាពសម្រាប់គណបក្សយើងបន្តជំរុញ ធ្វើសកម្មភាពការងារគ្រប់ផ្នែក ទាំងការងារគណបក្ស និងការងាររាជរដ្ឋាភិបាលឱ្យ កាន់តែសកម្ម ស្រុះដៃគ្នា ឈានឆ្ពោះទៅបន្តសម្រេចបានជោគជ័យដាច់ខាតសម្រាប់ គណបក្សក្នុងការបោះឆ្នោត ឃុំ សង្កាត់ លើកទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោត ជាតិលើកទី៨ ឆ្នាំ២០២៨ ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.