(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីពិភាក្សា និងឆ្លងលើរបៀប វារៈដូចខាងក្រោម៖
១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ ចេញក្នុងវេទិការារដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ប្រចាំឆមាសទី២ ឆ្នាំ២០២៤
២. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការតាមដាន និងត្រួតពិនិត្យការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤
៣. បញ្ហាផ្សេងៗ៕




