ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ឯក ណាត ដាកាល (EK Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលជួបសម្ដែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ឯក ណាត ដាកាល (EK Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលជួបសម្ដែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។

នៅក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានប្រគល់ជូនសម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមអគ្គលេខាធិការបានលើកបន្តថា ឯកឧត្តមពិតជាមានកិត្តិយសដែលបានធ្វើជាអគ្គលេខាធិការនៃ ISC និងសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក។
ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខរបស់លោកជំទាវហាក់ ចាន់ហាម៉ូន ស្ថាបិកសហព័ន្ធសន្តិភាពសកល (UPF) និងបានជម្រាបជូនអំពីកិច្ចការ និងទិសដៅការងាររបស់ ISC ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន តាមរយៈការអនុវត្តកិច្ចការការទូតសភា និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាស្ថាប័ន នានា ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) ជាដើម។ នៅក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានគោរពស្នើសុំ សម្តេចតេជោ បន្តផ្តល់ការគាំទ្រដល់កិច្ចការ ISC។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះការពាំនាំមកជូនសម្តេចនូវ សញ្ញាសម្គាល់សមាជិកស្ថាបនិក ISC ដែលជាកិត្តិយសមួយចំពោះការចូលរួមរបស់សម្តេចកន្លងមក នៅក្នុងបុព្វហេតុកសាងសន្តិភាព។ សម្តេចក៏បានថ្លែងអំណរគុណ និងជាមួយគ្នានេះ ផ្តាំផ្ញើការសួរសុខទុក្ខជូនលោកជំទាវស្ថាបិក និងឯកឧត្តមប្រធាន UPF ផងដែរ។ សម្តេចបានលើកឡើងដោយការកត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ដែលមានគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អនិងសមស្រប នៅខណៈពេលដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល ចំពោះមុខសភាពការណ៍ពិភពលោកដែលកំពុងវិវឌ្ឍដ៏ស្មុគស្មាញនេះ។ សម្តេចតេជោ ក៏បានចែករំលែកអំពីការយល់ឃើញ និងទស្សនៈ អំពីការវិវឌ្ឍនៃសភាពការណ៍អន្តរជាតិនានា នៅតំបន់មជ្ឈិមបូព៌ា អឺរ៉ុប អាស៊ី និងគោលនយោបាយរបស់រដ្ឋការថ្មីអាមេរិក។
នៅក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់អំពីតួនាទីរបស់សភានៅក្នុងការរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ហើយការបង្កើតយន្តការសភា ក៏នឹងជួយបំពេញបន្ថែមចន្លោះប្រហោងទៅលើយន្តការនានា។ សម្តេចបានជម្រាបបន្ថែមអំពីគំនិតផ្តួចផ្តើមរបស់សម្តេច ឱ្យមានការរៀបចំវេទិកាព្រឹទ្ធសភាក្នុងចំណោមប្រទេសអាស៊ានមួយទៀត នៅក្នុងឱកាសទស្សនកិច្ចរបស់សម្តេចនៅប្រទេសឥណ្ឌូណេស៊ីកន្លងទៅនេះ។

នៅក្នុងស្មារតីនេះ សម្តេចតេជោបានលើកឡើងនូវការគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរបស់ ISC ជាមួយបណ្តាស្ថាប័នផ្សេងៗ រួមទាំងអាស៊ាន។ បន្ថែមពីលើនេះ សម្តេចក៏បានលើកឡើងជាលក្ខណៈអនុសាសន៍ឱ្យ ISC ពង្រឹងតួនាទីខ្លួន តាមរយៈការលើកកម្ពស់តួនាទីរបស់អគ្គលេខាធិការ និងលេខាធិការដ្ឋាន ISC ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃដំណើរការ និងប្រតិបត្តិការរបស់ ISC ដូចដែលសម្តេចធ្លាប់បានលើកឡើង នៅក្នុងឱកាសដែល សម្តេច ធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម EK Nath Dhakal និងសហការី ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.