ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ ​រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ សម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ,បាន​រងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ​ដែលបានកើតចេញពីការបែកបាក់ជាតិ។ “មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវ​រំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី​ នៅលើទឹកដីដ៏អស្ចារ្យរបស់យើង​ទោះក្នុងតម្លៃណាក៏ដោយ”។

ដោយឡែក, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោង​ចក្រ​ស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយ​ទីតាំងដែលធ្លាប់តែជា​កន្លែង​កាប់សម្លាប់ខ្មែរ, ពោរពេញដោយការ​សោកសង្រេង និង ទុក្ខលំបាកវេទនា មកជា​កន្លែងស្រស់បំព្រង, ប្រកបដោយការរីក​ចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើត​ការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងបណ្តាខេត្តផ្សេងៗ។ ការងារ​មានកាន់តែច្រើន, ឱកាសនៃការបង្កើនប្រាក់ចំណូលកាន់តែល្អ, សេដ្ឋកិច្ចគ្រួសាររបស់បង​ប្អូនប្រជាជនកាន់តែប្រសើរ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាល ខិតខំរៀបចំ និងបង្កលក្ខណៈគ្រប់បែបយ៉ាងសំដៅបង្កើតការអភិវឌ្ឍនៅមូលដ្ឋាន។

ទន្ទឹមនឹងការសាទរនៃសមិទ្ធផលថ្មីនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​បន្ថែម អំពីសារសំខាន់នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាម​រយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ នាថ្ងៃនេះ ដោយ៖ ១/ បង្កើតការវិនិយោគក្នុងស្រុក​កាន់តែ​ច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់​ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ,​ បង្កលក្ខណៈ ដើម្បីធា​នាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់​ក្រុម​ហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំ​សុខុ​មាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ​ ឱ្យបានជា​អតិ​បរមា។

មុននឹងបញ្ចប់, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ មូលហេតុសំខាន់ក្នុងការ​ការពារផលប្រយោជន៍សហគមន៍ គឺដើម្បីផ្តល់ភាពកក់ក្តៅ,​ បង្កើត និង បង្កើនផលប្រយោជន៍ ​ជាពិសេស សម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយត្រូវរក្សាតម្លៃអាស្រ័យនឹងសក្កានុពល​ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ៖ កន ចំណាន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.