ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សមត្ថកិច្ចនគរបាលបង្រ្កាបករណីលួចទ្រព្យសម្បត្តិអ្នកដ​ទៃពីខេត្តបន្ទាយមានជ័យអនុវត្តតាមច្បាប់!

សមត្ថកិច្ចនគរបាលបង្រ្កាបករណីលួចទ្រព្យសម្បត្តិអ្នកដ​ទៃពីខេត្តបន្ទាយមានជ័យអនុវត្តតាមច្បាប់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តម​ សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ខេត្តបាត់ដំបង ផងនោះ លោកវសេនី​ យ៍​ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរ​បាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១២​និង​០៦ នាទី នៅចំណុចភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី អំពើ លួច ( យកម៉ូតូនិងទូរសព្ទដៃ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ចឹក ហុកលី ហៅ ម៉េងលី ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅមិនពិតប្រាកដមកកាន់ស្នងការដ្ឋានដើម្បីសាកសួរ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ​ យន់ វិសាល ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់​ ផ្សារកណ្ដាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមា​នជ័យ ទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នកដ​ទៃ ។

សូមជម្រាបជូនថាកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០​២៥ វេលាម៉ោង ១៤និង៣០ នាទី នៅចំណុចបន្ទប់ជួល ភូមិប្រជាធម្មកើត សង្កាត់ផ្សារក ណ្ដាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ មានជ័យ ជនសង្ស័យខាងលបានធ្វើសកម្មភាព លួចយកម៉ូតូ ០១ គ្រឿង និងទូរសព្ទដៃ ០១គ្រឿង ដែលជារបស់ជនរងគ្រោះខាងលេីរួចគេច ខ្លួនបាត់រហូតដល់ថ្ងៃខែឆ្នាំខាងលើទើបកម្លាំងធ្វើការឃាត់ខ្លួនបាន។
-វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូចំនួន ០២ គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំ​ណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី​ ច្បាប់៕ដោយ ព្រំ ហន!

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.