ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្តតាក់ស៊ី ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត

ករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូ និងរថយន្តតាក់ស៊ី ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតអភិបាលខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ ទំនាស់នៅក្រៅ ប្រព័ន្ធ តុលាការ ដោយករណីគ្រោះថ្នាក់ចរាចរនេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នា ចំនួន ៣ លើក  ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្កបានយល់ព្រមធ្វើការផ្តិតមេដៃ តែក្រោយមកក៍មិនយល់ព្រមវិញ ដោយទាមទារ សំណង ទឹក ប្រាក់បន្ថែម ទើបយល់ព្រមបញ្ចប់រឿង ដូច្នេះដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៍រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ តែមិនទាន់មានចំណាត់ការនៅឡើយ ដោយសារជាថ្ងៃចុងសប្តាហ៌។​

រហូតមកដល់ថ្ងៃនេះ ក្រោមការ សម្របសម្រួលពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណៈ អភិបាល ខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បាន ឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហាជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រម ទាំង ស្រលាញ់ រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកជំទាវបណ្ឌិត អភិបាលខេត្ត ក៍បានឧបត្ថម្ភថវិកា ដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្ត ចំនួន ៤លានរៀលផងដែរ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសសើរ ដល់មន្រ្តីជំនាញ ចរាចរណ៍ ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត និងសូមកុំប្រកាន់ជេរវាយ ប្រហារលើក្រុម គ្រួសារ សពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់ លើការ ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សូមរំលឹកថា៖ កាលពីវេលាម៉ោង ១៧៖១៣នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរ មួយបាន កើតឡើង រវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា លើដងផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងសង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់បានបាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុ ហើយចំពោះករណីនេះ មន្រ្តី ជំនាញ ចរាចរណ៍ផ្លូវគោកខេត្ត បានរកឃើញថាភាគីណាខុសភាគីណាត្រូវ ហើយកំពុងតែវាយតម្លៃជារួមដើម្បីបន្ត នីតិវិធី ទៅតាមផ្លូវច្បាប់ ដោយសារមិនទាន់ការស្រុះស្រួលគ្នា។ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.