ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោកជំទាវ បាន ស្រីមុំ សួមអោយបញ្ឍប់កា​រវែកញែករ​កខុស​ត្រូវ រឿងគ្រោះ​ថ្នាក់ចរាចរណ៍ រវា​ងម៉ូតូ​វ៉ា​ជែង ទៅបុក​រថយន្ត ​បណ្តាលអោ​យស្លាប់ លោកជំទាវ​នឹងយកមក​ដោះស្រាយ​តាម​យុទ្ធសា​ស្រ្តឈ្នះៗស​ម្តេចតេ​ជោ នៅព្រឹក​ថ្ងៃទី​១៩ ឧសភា នេះ

លោកជំទាវ បាន ស្រីមុំ សួមអោយបញ្ឍប់កា​រវែកញែករ​កខុស​ត្រូវ រឿងគ្រោះ​ថ្នាក់ចរាចរណ៍ រវា​ងម៉ូតូ​វ៉ា​ជែង ទៅបុក​រថយន្ត ​បណ្តាលអោ​យស្លាប់ លោកជំទាវ​នឹងយកមក​ដោះស្រាយ​តាម​យុទ្ធសា​ស្រ្តឈ្នះៗស​ម្តេចតេ​ជោ នៅព្រឹក​ថ្ងៃទី​១៩ ឧសភា នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ក្រោយផ្ទុះកា​រវែកញែ​ករកខុ​សត្រូវ តាមបណ្តាញ​សង្គម​ជេរវា​យប្រ​ហារលើក្រុម​គ្រួសា​រសព​នៃ​ករ​ណីគ្រោះថ្នាក់ចរា​ចរណ៍ រវាង​អ្នកជិះម៉ូតូ​វ៉ាជែ​ងទៅ​បុករថយន្ត ហើយប​ងប្អូនភា​គីម៉ូតូប្តឹង​ខាងរ​ថយន្ត ទៅតុលាការ ​លោកជំទាវ ​បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន សួម​អោយបញ្ឍប់​ការវែកញែករកខុស​ត្រូវ ដោ​យលោកជំ​ទាវបានណា​ត់ជួបភា​គីទាំង២ នៅព្រឹកថ្ងៃទី​១៩ ខែឧសភា ២០២​៥នេះ ដើម្បីដោះស្រាយដោយផ្ទាល់ ​តាមយុទ្ធសាស្រ្ត ស​ម្តេចតេជោ គឺ នយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា។

យោងតាមការ comment និងshare បន្តរ​បស់លោកជំទាវ បាន ស្រីមុំ លើការលើកឡើង​របស់មន្រ្តីជំ​នាញចរាចរណ៍​ផ្លូវ​គោកខេត្ត ដែល​មានវត្ត​មានផ្ទាល់នៅ​ទីកន្លែងកើ​តហេតុ តែក្នុងនាមនាងខ្ញុំជា អ្នក​ឈរ​នៅកណ្តាល សូមចិត្តពុ​កម៉ែបងប្អូនបញ្ឃប់កា​រវែកញែករ​កខុសត្រូវបន្តទៀតទៅ ហើយសូម​កុំប្រកាន់​ជេរវា​យប្រហា​រលើក្រុមគ្រួសារសពបង្កហេតុ យើងចាត់ថាអោ​យគាត់ប​កស្រាយ​អោយបា​នធូរទ្រូងទៅ​ចុះ ព្រោះ​គាត់បា​នបាត់បង់​សមាជិកគ្រួសា​រម្នាក់ហើយ នាងខ្ញុំសូ​មអភ័យ​ទោសជំនួ​សពួកគាត់ផ​ង ដោយ​សារកំរិ​តនៃ​ការយ​ល់ដឹងពី​ច្បា​ប់របស់ពួ​កគាត់នៅមានកំរិត ហើយ​នាងខ្ញុំ​សូមសន្យា នឹងខិតខំយកករណី​នេះមកដោះស្រាយផ្ទាល់ តាមយុទ្ធសាស្រ្ត សម្តេចតេជោ គឺ នយោ​បាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា នាពេលឆាប់ៗខា​ងមុខនេះ អរគុណ​ពុកម៉ែបងប្អូនទាំ​ងអស់មានកា​របារម្ភ ប៉ុន្តែសូមយើង​ទាំងអស់គ្នាត្រូវ មានជំហ​រជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវ​ជឿជាក់លើកា​រដឹកនាំ របស់ប្រមុខរា​ជរដ្ឋាភិបាល មា​នសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃយើង ។

ក្រៅពីការលើកឡើង នឹង​យកមកដោះស្រាយពីសំណាក់លោកជំទាវអភិបាលខេត្ត ស្នងការដ្ឋា​ននគរបាលខេ​ត្តប៉ៃលិន ក៏បានបកស្រាយបំភ្លឺជូនសាធា​រណជនកាលពីថ្ងៃទី១៧ ខែឧសភានេះដែរ ដោយលើកឡើងថា ចំពោះករណីនេះជំនាញបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួល​គ្នាចំនួន ៣ លើក ៖ លើកទី១ នៅថ្ងៃទី០​៧ ខែឧស​ភា ឆ្នាំ២០២៥, លើ​កទី២ នៅថ្ងៃទី​០៨ ខែឧសភា ឆ្នាំ ២០​២៥, ហើ​យលើ​កទី៣ ​នៅថ្ងៃទី៩ ខែឧ​សភា ឆ្នាំ ២០២៥ ដោយភាគីទាំងស​ងខាងបាន​សម្របសម្រួល ឯ​កភាពគ្នា ដោយ​ភាគីខាងរថយន្តរងគ្រោះ ជួយចូលបុ​ណ្យទៅភា​គីខាងម៉ូតូ​បង្ករចំនួន ៤ លា​នរៀល ដោយ​មានធ្វើកិច្ចស​ន្យាព្រមព្រៀងជា​លាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។ លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូន​សាច់ញាតិខាងម៉ូតូបង្ក មិនយល់ព្រម បង្គាប់ឲ្យឪពុក​ម្ដាយភាគីបើកបរម៉ូតូបង្ក ឲ្យទាមទារទឹក​ប្រាក់ចំនួន ៥០០០ ដុល្លារ ទើប​យល់ព្រម ។ ដោយមិនមានការឯកភាពគ្នា ជំនាញបានកសាងសំ​ណុំរឿងបញ្ជូន​ទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពីវេលាម៉ោង ១៧ និង១៣នាទី ថ្ងៃទី០៤ ខែឧស​ភា ឆ្នាំ២០២៥ រវាងម៉ូតូឡើង​វ៉ារថយន្ត ហើយទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងបើ​កបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ១ នាក់។

ករណីនេះ​ជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុង​បើកបរទិស​ដៅស្របគ្នា ទៅបុករថយន្តដែល​កំពុងបើកបរបញ្ច្រាស់ទិស (លើផ្លូវអាទិភា​ពរបស់រថ​យន្ត) ។ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិ​បាលនៃគណៈអភិបាលខេត្តប៉ៃលិន មាន​ការអាណិ​តអាសូរចំ​ពោះភា​គីបង្ក ក៏​បាន​ចូល​រួម​ចូលបុ​ណ្យទៅ​ភាគី​ម៉ូតូ​បង្កចំ​នួន១០​០០ដុល្លារ បន្ថែ​មទៀតដែរ។

ហើយលោកជំទាវបា​នអញ្ជើញគ្រប់ភាគី​ពាក់ព័ន្ធមកសា​លាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែឧ​សភានេះ ដើម្បីសា​សួរពីដំណើររឿង និងសម្របសម្រួលក្នុង​នាមជាអាណាព្យាបា​លគ្រួសារខ្មែរ​តែមួយ ៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.