ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើសម្តេច​តេជោ មិនប្រឆាំងអង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះការពង្រីកសំណុំរឿងសាលាក្តីខ្មែរក្រហម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើសម្តេច​តេជោ មិនប្រឆាំងអង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះការពង្រីកសំណុំរឿងសាលាក្តីខ្មែរក្រហម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រសិនបើសម្តេច​តេជោ មិនប្រឆាំងការពង្រីកសំណុំរឿងនៅសាលាក្តីខ្មែរ​ក្រហមពីសំណាក់អង្គការសហប្រជាជាតិទេនោះ សង្គ្រាមនឹងផ្ទុះឡើងវិញ ព្រោះអតីតទ័ពខ្មែរក្រហមមិនសុខចិត្តនោះឡើយ។

សម្តេចបានថ្លែងបែបនេះ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា យុត្តិធម៌សម្រាប់ខ្មែរព្រោះតែរបបកាប់សម្លាប់របស់ខ្មែរក្រហមត្រូវទាមទារ ប៉ុន្តែរឹតតែសំខាន់សម្រាប់អ្នករស់ពីរបបខ្មែរក្រហម គឺសុខសន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុន សម្តេចតេជោ អញ្ជើញធ្វើបាថកថា នៅប្រទេសទីម័រ ឡេស្តេ បាននិយាយថា បើសិនមិនមានសម្តេចតេជោនៅពេលនោះ ដែលជាប្រមុខរដ្ឋាភិបាល ហ៊ានប្រឈមនឹង UN យើងនឹងមានសង្គ្រាមឡើងវិញ។ មានអ្នកយកទៅបកស្រាយ ដោយមិនយល់។ ពេល UN មកកាត់ក្តីនៅសាលាក្តីខ្មែរក្រហម គេទាមទារស្រាវជ្រាវស៉ើបអង្កេតទាំងអស់ មិនមែនតែមេដឹកនាំកំពូលទេ អាចមេកងពល មេនានាដែលពាក់ព័ន្ធមកវិញទាំងអស់ ទាំងអតីតព្រះមហាក្សត្រ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា បរទេសចូលមកខ្មែរ គេអត់គិតរឿងនយោបាយ និងសង្គ្រាមទេ គេគិតតែរឿងច្បាប់ ដោយមិនដឹងពីការផុយស្រួយសន្តិភាពនៅកម្ពុជាឡើយ។ បើពេលនោះ ហៅទាំងមេកងពល និងមេឃុំ ប្រហែលពួកគាត់មិនទៅទេ ជាពិសេសពេលទើបមានសន្តិភាព។

ហេតុនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា បើធ្វើសមាហរណកម្មហើយ បែរជាហៅពួកគាត់ទៅតុលាការ ក្រោមកត្តាអន្តរជាតិ ប្រហែលមានបញ្ហា។ ការរកយុត្តិធម៌ក្រោមច្បាប់អន្តរជាតិ ក៏ត្រូវគិតពីយុត្តិធម៌ជាតិយើងដែរ ដើម្បីចៀសវាងសង្គ្រាម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.