ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ នរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាល នៅតែបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ នរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាល នៅតែបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេស 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ ថ្លែងចេញពីទឹកដីខេត្ដពោធិ៍សាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមាននរណានិយាយអ្វីក៏និយាយទៅ តែរាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែង ធ្វើការងារបម្រើជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

សមិទ្ធផលខាងលើនេះ គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ទុកប្រើជាប្រយោជន៍សម្រាប់ការ សិក្សារៀនសូត្ររបស់កូនចៅ ប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់​ស្រយាលមួយ ​ក្នុងខេត្តពោធិ៍សាត់។

សមិទ្ធផលខាងលើនេះ គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ទុកប្រើជាប្រយោជន៍សម្រាប់ការ សិក្សារៀនសូត្ររបស់កូនចៅ ប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់​ស្រយាលមួយ ​ក្នុងខេត្តពោធិ៍សាត់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនឈឺក្បាល អ្នកណាថាអីថាទៅ យើងនៅមកចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ […] អ្នកឯង ថាអ្វីថាទៅ ប៉ុន្ដែជាក់ស្ដែង គឺយើងនៅជិតប្រជាជន ហើយនៅតែបន្ដធ្វើដដែល»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមអរគុណដល់ក្រុមការងារ ចុះជួយខេត្ដពោធិ៍សាត់ ក៏ដូចជាមន្ដ្រីអាជ្ញាធរគ្រប់ថ្នាក់ ដែលបានខិតខំធ្វើការងារគ្រប់ពេលវេលា មិនថាជិតពេលបោះឆ្នោត ឬពេលណានោះទេ គឺចុះជាប់ជាប្រចាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាដែលគាត់ជួបប្រទះផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមចប់សង្គ្រាម អត់សាលា អត់ផ្លូវ អត់ការងារ គឺពលរដ្ឋនៅតែលំបាក ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ក្រោយពេលបញ្ចប់សង្រ្គៀម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.