ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២យាងចូល៧៣ព្រះវស្សា

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២យាងចូល៧៣ព្រះវស្សា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា។

តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេសវិសាលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់យាងបំពេញនូវព្រះរាជបូជនីយកិច្ចដ៏បវរឧត្ដុង្គឧត្តមថ្លៃថ្លាដល់ជាតិមាតុភូមិនិងជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាចម្រុងចម្រើនរុងរឿងថ្កុំថ្កើងដល់ប្រជារាស្ត្រ ជាកូន ជាចៅ និងជាចៅទួតរបស់ព្រះអង្គជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងជាព្រះរាជអគ្គមគ្គុទេសក៍ដ៏ពេញដោយព្រះគុណធម៌ និងព្រះគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា ស្ថិរភាព សាមគ្គីភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងមានភាពល្បីល្បាញលើសាកលលោក ប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្ត មានសុភមង្គល និងមានជីវភាពរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ មានសេរីភាពបរិបូរណ៍ និងមានវឌ្ឍនភាពឥតឈប់ឈរ។ សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការដល់ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.