ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside)

​កង​បញ្ជា​ការការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត អញ្ជើញ​ជួបពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​សម្ព័ន្ឋមេត្រី​ភាពជាមួយ ទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​បៃលិន យោធភូមិភាគ​ទី​៥

​កង​បញ្ជា​ការការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត អញ្ជើញ​ជួបពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​សម្ព័ន្ឋមេត្រី​ភាពជាមួយ ទីបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​បៃលិន យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ត្រី កែម អនុ​ជ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ អញ្ជើញ​ទទួល​ស្វាគមន៍​គណៈប្រតិភូ កង​បញ្ជា​ការការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត ដែល​អញ្ជើញ​ប្រជុំពិភាក្សា​ការងារ​ដើម្បី​ពង្រឹង​សម្ព័ន្ឋ​មេត្រីភាព នៅ​ទីបញ្ជាការ តំបន់​ប្រតិ​ប​ត្ត​ការសឹ​ករងប៉ៃលិន យោធភូមិភាគ​ទី​៥​។

​ឧត្តមនាវីទោ ខ្វាន់​ឆៃ ខាំ​សុម មេបញ្ជាការរង ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត បាន​សម្តែង​នូវ​មនោសញ្ចេតនា​នឹករលឹក និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដែល​ទទួល​រាក់ទាក់​ស្វាគមន៍ យ៉ាង​កក់ក្ដៅ​ចំពោះ លោក ព្រមទាំង​គណៈប្រតិភូ​ដែល​រួម​ដំណើរ​មក​ក្នុងថ្ងៃនេះ​។​

​ឧត្តមសេនីយ៍ត្រី កែម អនុ​ជ មេបញ្ជាការ បាន​មាន​ប្រសាស៍ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ថា ការរួមចំណែក​ក្នុង​ការពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធ​មេត្រីភាព ដើម្បី​ជា​ប្រយោជន៍​ប្រជាជន និង កងកម្លាំង​យេ​ី​ង​ទាំងពីរ និង​ដើម្បី រក្សាបាន​នូវ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​នៃ​ភាគី​យើង​ទាំងពីរ ដែល​អ្នក​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា ការធ្វើដំណើរ​មក​បំពេ​ញ​ទស្សនកិច្ច ក្នុងថ្ងៃនេះ គឺ​ដើម្បី​វឌ្ឍនភាព នៃ​សម្ព័ន្ធមេត្រីភាព និង​ទំនាក់ទំនង​ពិភាក្សា​ការងារ​គ្រប់យ៉ាង​ជាមួយគ្នា តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន និង​កង​បញ្ជា​ការការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត ជា​អង្គភាព​ដែលមាន​តំបន់​ទទួលខុសត្រូវ​តាម​បណ្ដោយ​ព្រំដែន​ជាប់​គ្នា ២​ខេត្ត គឺ​ខេត្ត​ច័ន្ទ​បុរី និង​ខេត្ត​ត្រាត ដោយសារ​ការទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​នេះ​ហើយ ទើប​ធ្វើឱ្យ​បញ្ហា​នានា​ដែល​កើតឡើង​នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ខេត្ត​យើង​ទាំង​ពីរ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​និង​ជោគជ័យ​៕


Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.