ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តកោងកាង

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តកោងកាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធម នៅនៅបរិវេណវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

បុណ្យវិសាខបូជាត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំធ្វើជារៀងរាល់ឆ្នាំ ព្រោះបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ហើយពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ ដោយព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោយពីទទួលបាននូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ ប្រទេសជាតិមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះយើងកត់សម្គាល់ឃើញថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍទាំងផ្នែកសម្ភាររូបវ័ន្ត ទាំងផ្នែកស្មារតី ក៏ដូចជាធនធានព្រះសង្ឃផងដែរ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសសាសន៍បន្តថា៖ ពិធីសាសនានានារបស់ព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធឡើងជាហូរហែទៅតាមជំនឿរបស់ពុទ្ធបរិស័ទ ហើយភាគច្រើនតែងតែមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់រៀងខ្លួន ជាក់ស្តែងដូចជាពេលនេះគ្រប់ស្ថាប័នទាំងអស់នៅក្នុងខេត្ត បានមកជួបជុំគ្នាប្រាថ្នាឧទ្ទិសនូវពិធីនេះ ឱ្យក្លាយជាពិធីវប្បធម៌ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិតនិងប្រជាពុទ្ធបរិស័ទទូទៅបានធ្វើកិច្ចរួមគ្នាក្នុងមួយឆ្នាំមានម្តង ដើម្បីសម្តែងនូវសាមគ្គីភាព រវាងពុទ្ធបរិស័ទក្នុងក្របខណ្ឌទូទាំងខេត្តប៉ៃលិន៕ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.