ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្ដេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី ព្រះរាជទាន​អំណោយ​ដល់​អ្នកធាក់ស៊ីក្លូ​ជាង ១៥០​នាក់ ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា​

​សម្ដេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី ព្រះរាជទាន​អំណោយ​ដល់​អ្នកធាក់ស៊ីក្លូ​ជាង ១៥០​នាក់ ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ បាន​ព្រះរាជទាន​អំណោយ​ដល់​លោកតា លោក​អ៊ំ និង​លោកពូ ដែល​ជា​អ្នកធាក់ស៊ីក្លូ​ប្រមាណ​ជាង ១៥០​នាក់ ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា ដើម្បី​ទុកឲ្យ​ពួកគាត់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។​

​សម្រាប់​ដែល​អំណោយ​ទាំងអស់​នោះ រួមមាន​អង្ករ ភួយ គ្រឿងឧបភោគ​បរិភោគ ម្ហូបអាហារ រួម​ទាំង​ថវិកា​មួយចំនួន ដែល​ទេយ្យទាន​របស់​លោកស្រី ទាវ ប៊ុន​ចិន្តា និង​ស្វាមី ព្រមទាំង​បុត្រ រួម​ទាំង​ក្រុម​ការងារ ។​

​ក្នុងឱកាស​ផ្ដល់នូវ​ព្រះ​រាជអំណោយ នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី មាន​ព្រះរាជ​បន្ទួល​ថា អំណោយ​ទាំងអស់​នេះ គឺជា​ការចូលរួម​មួយ​ចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ខណៈ​លោកតា លោក​អ៊ំ និង​លោកពូ ដែល​ជា​អ្នកធាក់ស៊ីក្លូ​មួយចំនួន ជា​អ្នក​មាន​ជីវភាព​ខ្វះខាត ។​

​ជាមួយ​នោះ ដោយសារ​បច្ចុប្បន្ន​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់ សម្ដេចព្រះ​មហាសង្ឃរាជ បាន​មានបន្ទួ​ល​ដាក់តឿន​ដល់​លោកតា លោក​អ៊ំ និង​លោកពូ ត្រូវ​នាំគ្នា​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ចៀសវាង​មាន​ជំងឺ​ដំកាត់​ផ្សេងៗ បង្ក​ការរំខាន​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត ជាមួយនឹង​ការប្រកប​របរ​ដោយ​មាន​ភាព​សុចរិត ដើម្បី​មាន​ការអាណិតអាសូ ពី​អ្នក​ជិះ​ស៊ីក្លូ ដែល​អាច​បន្ត​រកប្រាក់​ចំណូល សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។​

​សម្ដេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី ក៏​បាន​មានបន្ទួល​ជំរុញ​លោកតា លោក​អ៊ំ និង​លោកពូ ក្នុងនាម​ជា​អ្នក​បម្រើ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍ ក៏​ត្រូវ​នាំ​គ្នា​បន្ត​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់​ភ្ញៀវ ជាពិសេស​ភ្ញៀវ​បរទេស ដើម្បី​ឲ្យ​ពួកគេ​មាន​ភាពសប្បាយ​រីករាយ និង​ចង់ទៅ​ទស្សនា ក៏ដូចជា​ផ្សព្វផ្សាយ​ទៅ​ជាតិ​សាសន៍​របស់​ពួកគេ​បន្ត​ទៀត ឲ្យមក​លេង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន ។​

​ក្នុងឱកាស​នោះ សម្ដេចព្រះ​មហាសង្ឃរាជ បាន​មានបន្ទួល​ថ្លែងអំណរគុ​ណ​ទៅដល់​ម្ចាស់​ទេយ្យទាន ដែល​បាន​ថ្វាយ​សម្ដេច ហើយ​សម្ដេច​អាច​នាំ​យក​ទៅ​បរិច្ចាក​បន្ត ដល់​អ្នក​មាន​ជីវភាព​ខ្វះខាត ដូច​លោកតា លោក​អ៊ំ និង​លោកពូ​ជា​ដើម​នោះ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.