ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

នគរបាល​ឆែកឆេរ​ជនជាតិ​ចិន​២​នាក់​រឿង​បន្លំ​ប្រាក់​២៥០​ដុល្លា​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន​២​កញ្ចប់​ស្មើ ៧,០៧ ក្រាម

នគរបាល​ឆែកឆេរ​ជនជាតិ​ចិន​២​នាក់​រឿង​បន្លំ​ប្រាក់​២៥០​ដុល្លា​រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន​២​កញ្ចប់​ស្មើ ៧,០៧ ក្រាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ប៉ៃលិន​ស្រាវជ្រាវ ឆែកឆេរ ជនជាតិ​ចិន ២ នាក់ រឿង​បន្លំ​ប្រាក់ ២៥០ ដុល្លា ពី​អាជីវករ​លក់​មាស រកឃើញ​ថ្នាំ​ញៀន​ម្សៅ​ហេ​រ៉ូ​អ៊ីន ២ កញ្ចប់​ស្មើ ៧,០៧ ក្រាម​ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ត្បូង​ទ​ទឹម ​កាលពី​ម៉ោង​១៩​យប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ ក្នុងភូមិ​អូ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​

​លោក ក្រិច ទៀង នាយរង​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋា​ន​នគរបាល ខេត្ដ​ប៉ៃលិន បានអោយដឹង​ថា​ជនជាតិ​ចិន​សង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន ទី​១. ឈ្មោះ Huang Chang Zhong ហួង​ចាង​ស៊ុង អាយុ​៣៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G ៤២៨២៣៣០១ និង​ទី​២. ឈ្មោះ Huang Xiaode ហង​ចាវទ័​រ​អាយុ​៤០​ឆ្នាំ កាន់​លិខិត​លេខ G ៣៧៨៧៥៩២៣ ។​វត្ថុតាង​ដកហូត​បាន​មាន​ថ្នាំញៀន​២​កញ្ចប់​ស្មើ​៧,០៧ ក្រាម​។​

​ស្ត្រី​អាជីវករ​ដូរ​លុយ​បានអោយដឹងថា ៖ មុនពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​នាក់​បាន​យក​លុយ​បាត ទៅ​ដូរ​យកលុយ​ខ្មែរ នៅផ្ទះ​ដូរ​លុយ​មួយ​កន្លែង នៅ​ផ្សារ​ប៉ៃលិន​។ តែ​ត្រូវបាន​អ្នក​ដូរ​លុយ​ប្រាប់ថា អត់​មាន​លុយ​ខ្មែរ​គ្រប់​ទេ ត្រូវ​គិត​ជា​លុយ​ដុល្លារ​វិញ​។ ក្រោយមក​អ្នក​ដូរ​លុយ​បាន​ហុច​លុយ​ដុល្លារ​ទៅ​ជនជាតិ​ចិន ហើយ​ជនជាតិ​ចិន​បាន​កាន់​លុយ​ដុល្លារ​ក្នុង​ដៃ រួច​និយាយថា គេ​អត់​យក​លុយ​ដុល្លារ​ទេ យក​លុយ​ខ្មែរ​វិញ​។​រួច​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ ខ្លួន​ម្ចាស់​លុយ បាន​រាប់​ឃើញ​បាត់​២៥០​ដុល្លារ ភ្លាម​នោះ​ដេញតាម​ទៅដល់ ផ្ទះសំណាក់ ហើយក៏​បាន​បក​មកប្តឹង​នគរបាល​ឲ្យជួយ​អន្តរាគមន៍​។ ពេល​សមត្ថកិច្ច​ចូល​ទៅ​ផ្ទះសំណាក់ ក៏​បាន​ឃើញ​ជនជាតិ​ចិន​ទាំង​២​នាក់​បាន​បោះ​ថ្នាំញៀន ចូល​ក្នុង​ធុងសំរាម ហើយ​ក៏​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​។

​ជនសង្ស័យ​ទាំង​២​នាក់​ប្រាប់​សមត្ថកិច្ច​ថា​ថ្នាំញៀន​ទាំង​នេះ​ពួកគេ នាំមក​ពី​ខេត្ត​សៀមរាប ទុក​សំរាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន មិនមែន​សំរាប់​លក់ដូរ​ទេ ។​

​លោក​នាយ​រង​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​កំពុង​រៀបចំ​ឯកសារ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៨​ចាត់ការ​តាម​ផ្លូវច្បាប់ ​៕

2014_11_30a 2014_11_30a-1 2014_11_30a-2

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.