ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ និងសារធាតុញៀនចំនួន ២៣កញ្ចប់ ទម្ងង់ ៣១៧៦.៤៩ក្រាម ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់

ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ និងសារធាតុញៀនចំនួន ២៣កញ្ចប់ ទម្ងង់ ៣១៧៦.៤៩ក្រាម ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តពោធិ៍សាត់៖ក្រុងពោធិ៍សាត់
ដោយអនុវត្តន៍តាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីឯកឧត្តមកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯកកែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីគ្រឿងញៀន
នៅចំណុចផ្លូវជាតិលេខ៥ មុខយានដ្ឋានហុងដាអូតូ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០២នាក់៖
១.ឈ្មោះ ជ ដវ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
២.ឈ្មោះ សណ បរស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៣.ឈ្មោះ អ ទត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៤.ឈ្មោះ សន កស ហៅ ព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៥.ឈ្មោះ ម មឡ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
៦.ឈ្មោះ សត ស ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ។
៧.ឈ្មោះ ហ ហ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអាត្រាក់ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
៨.ឈ្មោះ គ ហ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
១-គ្រឿងញៀនម៉ាទឹកកក ២៣កញ្ចប់ទម្ងង់ ៣១៧៦.៤៩ក្រាម
២- អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន ០២អំពូល
៣- ជញ្ជីងអេឡិចត្រូនិចចំនួន ០៣គ្រឿង
៤- ដែកកេះកែច្នៃចំនួន ០១ដើម
៥- សំបកថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ
៦- ឡាន ០២គ្រឿង
៧- ទូរស័ព្ទ ១០គ្រឿង
៨- ម៉ូតូ ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Daily Theme designed by Theme Junkie.