ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋបាលឃុំកន្ទឺ២ និងឃុំឈើទាល បន្តខ្នះខ្នែងជ្រោមជ្រែង សក្ដានុពលទេសចរណ៍ភ្នំបាណន់!

រដ្ឋបាលឃុំកន្ទឺ២ និងឃុំឈើទាល បន្តខ្នះខ្នែងជ្រោមជ្រែង សក្ដានុពលទេសចរណ៍ភ្នំបាណន់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលឃុំកន្ទឺ២ និងឃុំឈើទាល សុទ្ធតែបានដាក់បញ្ជូលនូវការងារគ្រប់គ្រង ថែទាំ គាំពារតំបន់ទេសចរណ៍នៅប្រសាទភ្នំបាណន់ ទៅក្នុងផែនការអភិវឌ្ឍឃុំ។ លោកសឿន ម៉ត មេឃុំកន្ទឺ២ និងលោក កោះ សេងហាវ មេឃុំឈើទាល នៃស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានចំណែកសមត្ថកិច្ចគ្រប់គ្រងមូលដ្ឋាន នៃរមណីយដ្ឋានភ្នំបាណន់ បានថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា តំបន់ទេសចរណ៍មួយនេះបានផ្ដល់ផល់ប្រយោជន៍តកូនចៅរាប់ជំនាន់ នៃមូលដ្ឋានរបស់លោក តាមរយៈការទទួលបានផលពីភ្ញៀវទេសចរណ៍ជិតឆ្ងាយ។

លោក សឿន ម៉ត មេឃុំកន្ទឺ២ ថ្លែងថា ឃុំរបស់លោកបានគិតគូររៀបចំកន្លែងកម្សាន្តនៅតំបន់ភ្នំបាណន់ តាំងពីឆ្នាំ១៩៨៦មកម្លេះ ដោយបានរៀបចំកាំជណ្ដើរសម្រាប់ឡើងទៅប្រាសាទ ឡូរី កន្លែងដាំកូនឈើ ស្ពានយោល បង់អង្គុយលេង និងប្រឡាយទឹកដែលអាចឱ្យប្រជាពលរដ្ឋមកលេងកម្សាន្តបាន។ បើតាមលោកមេឃុំ រូបលោក ក្រុមការងារ និងអាជ្ញាធរ តែងបានសហការសម្អាត និងរៀបចំបរិស្ថានឱ្យល្អ មានសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាព និងអនាម័យនៅតំបន់ប្រាសាទ ជាពិសេសលោកបានណែនាំឱ្យអាជីវករលក់ដូរទាំងអស់ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មិនកេងប្រវ័ញ្ច និងលក់ដូរដោយមានតម្លៃសមរម្យដែលអាចឱ្យបងប្អូន ប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅស្រុកអាចទទួលយកបាន។

លោកបានអះអាងថា «តាមរយៈការចូលរួមសហការពីមន្ត្រី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងអាជីវករ ដែលបានអនុវត្តវិធានការ ការពារបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាឥរិយាបទក្នុងការទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ និងការលក់ដូរមានអនាម័យប្រកបដោយផាសុខភាព បានកៀរគរភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសខ្ញុំមានគោលបំណងមួយជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកនេះឱ្យក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៅក្នុងតំបន់ផងដែរ»។

ចំណែកលោក កោះ សេងហាវ មេឃុំឈើទាល ក៏បានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ នៅពេលឃើញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនកុះករ ធ្វើឱ្យបងប្អូនអាជីវករលក់ដូររកប្រាក់ចំណូលបានច្រើន។ លោកមានប្រសាសន៍ថា«ប្រជាពលរដ្ឋនៅតាមដងផ្លូវចេះច្នៃផ្លែឈើធម្មជាតិមកលក់ដូរ ជាហេតុធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់»។ បើតាមលោកមេឃុំ ជាយូរឆ្នាំមកហើយ គឺរដ្ឋបាលឃុំរបស់លោកតែងយកចិត្តទុកដាក់ជ្រោមជ្រែងទាក់ទាញភ្ញៀវទេសចរ ពីព្រោះវិស័យនេះ បានរួមចំណែកជំរុញការអភិវឌ្ឍមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំតែងតែមានផែនការអភិវឌ្ឍរបស់ខ្លួនដែលផែនការទាំងអស់នោះនឹងដាក់បញ្ជូលនូវរាល់អ្វីដែលខ្លួនត្រូវធ្វើដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន។ ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងវិស័យមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខិតខំកែច្នៃសក្ដានុពលទេសចរណ៍ដើម្បីស្រូបយកភ្ញៀវទេសចរ និងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.