ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជុំវិញការបង្ហោះវីដេអូ របស់គណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែក និងអ៊ីណុក…

សេចក្តីបំភ្លឺព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជុំវិញការបង្ហោះវីដេអូ របស់គណនីហ្វេសប៊ុកឈ្មោះ រស្មីជាងដែក និងអ៊ីណុក…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីបំភ្លឺព័ត៌មាន
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់ សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ វេលា ម៉ោង៩និង៣០នាទី មានការបង្ហោះវីដេអូតាមប្រព័ន្ធបណ្តាញហ្វេសប៊ុក (Facebook) របស់ ឈ្មោះ រស្មី ជាង ដែក និង អ៊ីណុក ដោយខ្លឹមសារអត្ថាធិប្បាយថា…ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅក្នុងភូមិ…. សំដៅដល់ការចុះប្រតិបត្តិការ របស់ក្រុមការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និង ជម្រាបជូនដល់សាធារណៈជនជ្រាបថា៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសខេត្ត បានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខាងលិច វិទ្យាល័យកូបប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ៥។ ពេលកំពុងប្រតិបត្តិការងារ ចន្លោះម៉ោង៩ទៅម៉ោង១០ព្រឹក ក៏មានអ្នកជិះម៉ូតូកែច្នៃស៊ីមាំងប្រែន (ខុសលក្ខណះបច្ចេកទេសបញ្ចេញសំលេងលឺខ្លាំង) បានមកដល់ ហើយជិះ គេចពីចំណុចគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិ ក្បែរផ្លូវលំ ចុះតាមផ្លូវជាប់របងវិទ្យាល័យកូប ពេលនោះមន្ត្រី នគរបាលយើងដេញតាមបានប្រហែល៧០ម៉ែត្រពីគោលដៅត្រួតពិនិត្យ ក៏កាក់ម៉ូតូប្រជាពលរដ្ឋសួររកអ្នកជិះម៉ូតូ កែច្នៃស៊ីមាំងប្រែន ហើយមន្ត្រីយើងក៏បានអប់រំពួកគាត់អោយពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ផងដែរ។ ស្រប ពេលជាមួយគ្នានោះម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ រស្មី ជាងដែក និង អ៊ីណុក បានជិះមកដល់ហើយ ស្មានថា នគរបាលចរាចរណ៍ស្រុកអូរជ្រៅ ចុះដាក់គោលដៅត្រួតពិនិត្យដល់ក្នុងភូមិ ក៏ថតវីដេអូអត្ថាធិប្បាយបង្ហោះ ចេញទៅ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនង សង្គម ទទួលជ្រាបជាព័ត៌មាន។

ថ្ងៃពុធ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ បន្ទាយមានជ័យ, ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០២៥
អ្នកនាំពាក្យ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.