ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់ប្រគល់បន្តទៅឱ្យមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រាប់ប្រគល់បន្តទៅឱ្យមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ហើយរថយន្តនេះនឹងត្រូវប្រគល់បន្តទៅឱ្យមណ្ឌលអប់រំកែប្រែទី៤ (ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល។

ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ម៉ាក់ Hyundai Starex នេះ គឺជាអំណោយទី៦៣ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងតាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ជូនដល់ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សម្រាប់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្ត្រី កែវ រ៉េមី គ្រោងនឹងជូនទៅមណ្ឌលអប់រំកែប្រែទី៤ (ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះស្ថិតនៅឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល។ ដូច្នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រេចថាជូនរថយន្តខាងលើនេះទៅមណ្ឌលម៤ ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែង។ ចំពោះកាលបរិច្ឆេទជាក់លាក់ក្នុងការប្រគល់រថយន្តខាងលើ គ.ស.ម.ក. នឹងជម្រាបជូនពេលក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.