ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូ​នប្រជាពលរដ្ឋ ចូលរួមធ្វើការភ្ជាប់បណ្តាញទឹកកខ្វក់…

លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត ចូលរួមធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូ​នប្រជាពលរដ្ឋ ចូលរួមធ្វើការភ្ជាប់បណ្តាញទឹកកខ្វក់…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង៖នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅអគារផ្សារក្នុងបុរីរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង លោក សឿម ប៊ុនរិទ្ឋិ អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទៅចូលរួមធ្វើការផ្សព្វផ្សាយ និងជំរុញដែលពុំទាន់សហការ និងចូលរួមធ្វើការភ្ជាប់បណ្តាញទឹកកខ្វក់ចេញពីលំនៅដ្ឋានឫ ខ្នងផ្ទះភ្ជាប់មកបណ្តាញទឹកកខ្វក់សាធារណៈរបស់រដ្ឋឱ្យមានការយល់ដឹងដើម្បីចូលរួម និងសហការជាមួយគម្រោងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការភ្ជាប់បណ្តាញទឹកកខ្វក់តាមលំនៅដ្ឋានឫខ្នងផ្ទះ មុនពេលគម្រោងត្រូវបញ្ជប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៥នេះ ។

ក្នុងពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត អភិបាលរងនៃគណៈអភិបាលក្រុងបាត់ដំបង ចៅសង្កាត់ ចៅសង្កាត់រង សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុប្រធានភូមិ នៃសង្កាត់រតន: និងសង្កាត់ព្រែកព្រះស្តេច ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពី៧ភូមិ នៃសង្កាត់រតនៈ និង ប្រជាពលរដ្ឋមកពី8ភូមិ នៃសង្កាត់ព្រែកព្រះស្តេច ។

ក្រោយពីការផ្សព្វផ្សាយចប់ បងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីសារសំខាន់ និងការគិតគូរយកចិត្តទុកដាក់លើការងារគ្រប់គ្រងទឹកកខ្វក់ចេញពីលំនៅដ្ឋានឫ ខ្នងផ្ទះពីសំណាក់អាជ្ញាធរ ក្រសួងស្ថាប័នជំនាញ ហើយបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនចូលរួម និងសហការឱ្យបានល្អប្រសើរព្រមទាំងជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតដែលពុំបានមកចូលរួម៕ដោយលោក យ៉ាន់ សីហា​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.