ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការវាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ពីក្រុមនៅក្រៅប្រទេសថាមិនឆ្លុះបង្ហាញអត្ថិភាពទេ

អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលការវាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ពីក្រុមនៅក្រៅប្រទេសថាមិនឆ្លុះបង្ហាញអត្ថិភាពទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ក្រុមការងារអេបក្រសួងព័ត៌មានថ្មីៗនេះថា ការវាយតម្លៃពីក្រុមនៅក្រៅប្រទេសលើ ស្ថានភាពសេរីភាពសារព័ត៌មាន ដោយប្រមូលព័ត៌មាន បានពីមួយក្រុមតូច ហើយប្រមូលព័ត៌មាន របាយការណ៍ដែលខ្លួនទទួលបានពីអង្គការសមាគម មួយចំនួនដែលបានសរសេររបាយការណ៍នោះឡើងក្រោមឥទ្ធិពល របៀបវារៈនយោបាយ គឺពុំអាចឆ្លុះបញ្ចាំង អំពីស្ថានភាពពិតនោះទេ។ ហើយចំនួនធាតុចូលតូច ដែលប្រមូលយកទៅ គឺមិនអាចឆ្លុះបញ្ចាំង និងតំណាងឱ្យវិស័យសារព័ត៌មាន តំណាងឱ្យសំលេងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងប្រទេសកម្ពុជានោះឡើយ។

ការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មាន បានបញ្ចេញរបាយការណ៍ស្ទង់មតិមួយ នៅមុនទិវាសេរីភាពសារព័ត៌មានឆ្នាំ២០២៥នេះ ដោយបានបង្កើនបរិមាណអ្នកឆ្លើយ សំណួរស្ទង់មតិនិងខ្លឹមសារសំណួរ។

យោងតាមការរៀបចំស្ទង់មតិឆ្នាំ២០២៥បានអោយដឹងថា នេះគឺជាឆ្នាំទី២ហើយដែលកម្ពុជាបានរៀបចំការស្ទង់មតិដោយខ្លួនឯង ហើយធ្វើឡើងក្នុងក្របខណ្ឌ២៥រាជធានីខេត្តទូទាំងប្រទេស។ទន្ទឹមនេះអ្នកចូលរួមផ្តល់ព័ត៌មានស្ថិតក្នុងក្របខណ្ឌឯករាជ្យ អនាមិកភាព ផ្អែកតាមឆន្ទៈនិង ការយល់ឃើញផ្ទាល់ខ្លួន ដោយគ្មានការត្រួតពិនិត្យ ឬស្ថិតក្រោមឥទ្ធិពលរបស់ជនណាម្នាក់ឡើយ។ ការរៀបចំស្ទង់មតិកាលពីឆ្នាំ២០២៤បានធ្វើឡើងជាមួយ អ្នកសារព័ត៌មានចំនួនតែ៣៥០នាក់ ប៉ុន្តែនៅឆ្នាំ២០២៥នេះការស្ទង់មតិបានធ្វើឡើងជាមួយអ្នកសារព័ត៌មានក្នុងកំណើនរហូតដល់ចំនួន៥០០នាក់។ អ្នកសារព័ត៌មានដែលបានចូលរួមក្នុងការស្ទង់មតិ ធ្វើឡើងដោយជួបដោយចៃដន្យ យ៉ាងណាក៏ដោយនៅក្នុងនោះភាគច្រើនជាបុរស។ យោងតាមរបាយការណ៍ស្ទង់មតិបានអោយដឹងថា អ្នកចូលរួមមានវ័យចាប់ពី១៨ឆ្នាំដល់៧០ឆ្នាំ ហើយ៥៤ភាគរយបានបញ្ចប់វិទ្យាល័យ ៣៣ភាគរយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយ៩ភាគរយបានបញ្ចប់ក្រោយឧត្តមសិក្សា។ ទន្ទឹមនេះ អ្នកចូលរួមស្ទង់មតិចំនួន ៩១,២ភាគរយ បានទទួលការបណ្តុះបណ្តាល ផ្នែកសារព័ត៌មាន ក៏ប៉ុន្តែភាគច្រើននៃអ្នកចូលរួមទាំងនេះ ពោលគឺចំនួន ៩៧,១ភាគរយ បានទទួលការបណ្តុះបណ្តាល តាមរយៈការរៀនវគ្គខ្លីៗដែលបានរៀបចំដោយក្រសួងព័ត៌មាន ឬសមាគម ឬក្លឹបសារព័ត៌មាន ខណៈអ្នកសារព័ត៌មាន ចំនួនត្រឹមតែ ២,២៥ភាគរយ ប៉ុណ្ណោះ បានទទួលការបណ្តុះបណ្តាលជំនាញពីសាកលវិទ្យាល័យ និង ០,៦៥ភាគរយ បានទទួលការ បណ្តុះបណ្តាលនៅក្រៅប្រទេស។

សូមបញ្ជាក់ថាការស្ទង់មតិលើកនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃ ការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។

យោងតាមលទ្ធផលស្ទង់មតិឆ្នាំ២០២៥នេះបានបង្ហាញថាពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅកម្ពុជា អ្នកសារព័ត៌មានចំនួន ៨១,៤ភាគរយបានឆ្លើយថាប្រទេសកម្ពុជាមាន សេរីភាពសារព័ត៌មានល្អប្រសើរ ដែលក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ៧២,២ភាគរយ បានវាយតម្លៃថាសេរីភាព សារព័ត៌មានមានស្ថានភាពល្អ ខណៈ ៩,២ភាគរយ បានវាយតម្លៃថាមានស្ថានភាពល្អបំផុត។ មានអ្នកស្ទង់មតិចំនួន ១,៥ភាគរយ បានយល់ថា សេរីភាពសារព័ត៌មាននៅមិនទាន់បានភាពល្អ ខណៈ ១៧,១ភាគរយ មិនបានផ្តល់យោបល់ទេ។ ពាក់ព័ន្ធនឹងលំហសេរីភាពក្នុងប្រកបការងារជាអ្នកសារព័ត៌មានវិញ អ្នកសារព័ត៌មានចំនួន ៨៦,១ភាគរយ យល់ថា អ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការយកព័ត៌មានពីប្រភពនានា និងមានសេរីភាពពេញលេញក្នុងការ ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដោយអ្នកសារព័ត៌មានចំនួន ៧៤,៥ភាគរយ បានឆ្លើយថា មិនមានការត្រួតពិនិត្យអត្ថបទមុន ការផ្សព្វផ្សាយដោយអាជ្ញាធរមានសមត្ថកិច្ចទេ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.