ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបស់កម្ពុជា បានពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍរបស់កម្ពុជា បានពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នកិច្ចការអភិវឌ្ឍរបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលពង្រាយពាសពេញផ្ទៃប្រទេស មិនមែនតែនៅភ្នំពេញនោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ តម្លៃ១៨៨លានដុល្លារ ដែលធ្វើឡើងនៅខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ភូមិ ត្រូវតែរីកចម្រើន គ្រប់កោសិការទាំងអស់ទើបប្រទេសរីកចម្រើន មិនអាចរីកតែនៅរាជធានីភ្នំពេញនោះទេ មិនអាចចុះមកកប៉ាល់ហោះឃើញរាជធានីភ្នំពេញដូចតូក្យូ ស្រាប់តែចេញមកមិនទាន់បានប៉ុន្មានសុទ្ធតែផ្ទះខ្ទម គឺទៅមិនរួចទេ»។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ភូមិ ត្រូវតែរីកចម្រើន គ្រប់កោសិការទាំងអស់ទើបប្រទេសរីកចម្រើន មិនអាចរីកតែនៅរាជធានីភ្នំពេញនោះទេ មិនអាចចុះមកកប៉ាល់ហោះឃើញរាជធានីភ្នំពេញដូចតូក្យូ ស្រាប់តែចេញមកមិនទាន់បានប៉ុន្មានសុទ្ធតែផ្ទះខ្ទម គឺទៅមិនរួចទេ»។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបប្រដូចការរៀបចំបណ្ដាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសសៃឈាមរបស់មនុស្ស គឺត្រូវតែរត់គ្រប់កោសិការទាំងអស់ ទើបរាងកាយរឹងមាំល្អ ព្រោះសរីរាង្គ អវយវៈរបស់មនុស្សមានតួរនាទីខុសៗគ្នាដែលផ្គុំគ្នាជួយឲ្យពេញលក្ខណៈ ទើបមនុស្សអាចធ្វើចលនាបាន ចំណែកប្រទេសគឺដូចគ្នា គ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ ចាំបាច់ត្រូវតែអភិវឌ្ឍន៍ទាំងអស់ ទើបប្រទេសជាតិរីកចម្រើនទៅមុខបាន។

បើតាមប្រសាសន៍របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត, ​នៅក្នុងរយៈពេល៤០ឆ្នាំមកនេះ ប្រទេសកម្ពុជាបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលគ្រប់ខេត្ត នៅតាមភូមិស្រុក មានផ្លូវខ្វាត់ខ្វែង និងជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ប្រជាពលរដ្ឋ ទាំងអ្នកធ្វើដំណើរ អ្នកបើកបររថយន្ត អ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លួវ សូមចូលរួមថែរក្សាទាំងអស់គ្នា ជាពិសេសនោះគឺ គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.