ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចសរសៃឈាមរបស់មនុស្ស (Video inside)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចសរសៃឈាមរបស់មនុស្ស (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រៀបធៀបការរៀបចំបណ្ដាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស ពោលត្រូវតែរត់ទៅគ្រប់កោសិកាទាំងអស់ ទើបរាងកាយរបស់មនុស្សរឹងមាំល្អ។

ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៤១ ៣១ និង៣៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តផ្សេងទៀតនាខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីឲ្យបណ្ដាញសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើន ដូច្នេះការអភិវឌ្ឍមិនមែនធ្វើឡើងតែនៅរាជធានីភ្នំពេញនោះទេ ពោលត្រូវតែអភិវឌ្ឍន៍នៅគ្រប់ខេត្តទាំងអស់។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា គឺដើម្បីភ្ជាប់តំបន់ដែលមានសក្ដានុពលជាមួយគ្នាឲ្យបានគ្រប់ទីកន្លែង ទើបទាញផលត្រង់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់។ ជាក់ស្ដែង ផ្លូវទាំង៣ខ្សែ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ គឺជាបន្ថែមនូវបណ្តាញ​ផ្លូវតភ្ជាប់ដ៏ប្រទាក់ក្រឡាគ្នានៅខេត្តភាគនិរតី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីភ្ជាប់តំបន់សក្ដានុពលទាំងនោះ ដើម្បីពង្រាយ ប្រៀបដូចខ្លួនមនុស្សយើងទាល់តែសុខភាពល្អគ្រប់កន្លែង មិនអាចមុខស្រស់ តែខ្លួន ដៃជើង ស្វិតនោះទេ ត្រូវរីកទាំងអស់ឈាមត្រូវរត់ឲ្យដល់គ្រប់កន្លែងទើបខ្លួនយើងរឹងមាំ […] ប្រទេសយើងដូចគ្នា គ្រប់ខេត្ត គ្រប់ក្រុង គ្រប់ស្រុក គ្រប់ឃុំ គ្រប់ភូមិ ត្រូវតែរីកចម្រើនគ្រប់កោសិកាទាំងអស់ ទើបប្រទេសរីកចម្រើន មិនអាចរីកត្រឹមតែរាជធានីភ្នំពេញនោះទេ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, ដោយសារតែការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរីកចម្រើន និងការផ្ដល់នូវការអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាល ទើបធ្វើឲ្យកម្ពុជាបានក្លាយទៅជាប្រទេសដែលជាគោលដៅវិនិយោគ និងទេសចរណ៍ ហើយអ្នកដែលទទួលបានផលខ្លាំងជាងគេ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននៃការអភិវឌ្ឍទាំងអស់នេះ។ នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាញនូវការចាប់អារម្មណ៍ទៀតថា សមិទ្ធផលខ្សែផ្លូវដ៏ថ្មីសន្លាងទាំងនេះ នឹងជួយសម្រួលដល់ការ​ធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលនេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រទាក់ក្រឡាពីតំបន់មួយទៅតំបន់មួយ ជាបន្តបន្ទាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ត្រូវបន្តរួមសហការខិតខំបំពេញការងារ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និងអភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់ បណ្តាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង ឲ្យមាននិរន្តរភាពទាំងគុណភាព និងប្រសិទ្ធផល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.