ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្ដេច​តេជោ ទទួល​បាន​ផ្ទះ និង​ដីចំការ សម្រាប់​ផ្ដល់ជូន​គ្រួសារ ចៅស្រី តី រួចហើយ​

សម្ដេច​តេជោ ទទួល​បាន​ផ្ទះ និង​ដីចំការ សម្រាប់​ផ្ដល់ជូន​គ្រួសារ ចៅស្រី តី រួចហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាប់​ពី​ទទួលបាន​ការណែនាំ​ពី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ទី​២៧ មេសា ២០២៥​រូ​​ច នៅ​ព្រឹក​ថ្ងៃ​ចន្ទ ២​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ ឯកឧត្ដម សេង ទៀង បាន​អញ្ជើញ​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​ទីតាំង ដី​១​កន្លែង​មាន​ទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជា​ដី​មាន​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​រួច និង​មាន​ប្រវែង​ក្បាលដី​ជាប់​ផ្លូវជាតិ​ទៅ​គិរី​រម្យ​ប្រមាណ​២៥​ម និង ចំងាយ​ប្រមាណ​១,៥​គម ចុះ​ពី​ជើងភ្នំ​គិរី​រម្យ​។

​ដី​ខាងលើនេះ គឺជា​ដី​មានផ្ទះ និង​មាន​ចំការ​ដំណាំ​ស្រាប់​(​ដូច​ក្នុង​វីដេអូ​)​ដែល​ភាគច្រើន​ជាដើម​ស្វាយ​អាច​ទទួល​ផល​ផ្លែ​រួច​។ និង​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​ដើម​របស់ ឧកញ្ញា ពៅ ពន្លក​។ ដោយ​បន្ទាប់ពី​បានឃើញ​ការផ្សព្វផ្សាយ​តាមរយៈ​ព័ត៌មាន និង​បណ្ដាញ​សង្គម នូវ​ការស្វែងរក​ដី​សម្រាប់​ធ្វើ​លំនៅដ្ឋាន និង​ធ្វើ​ចំការ​សម្រាប់​ក្រុម​គ្រួសារ​ចៅស្រី តី រួចមក​, ឧកញ្ញា ពៅ ពន្លក ក៏បាន​សម្រេច​ចិត្ត​គោរព​ផ្ដល់​ដី​នេះ​ជូន សម្ដេច​តេជោ តាមរយៈ ឯកឧត្ដម សេង ទៀង ដើម្បី​ផ្ដល់ជូន​គ្រួសារ​ចៅស្រី ស៊ុន ស្រី​តី ជា​កម្ម​សិទ្ធ​ស្របច្បាប់ ដើម្បី​ជា​ផ្ទះសម្បែង​អាច​ប្រកប​របរ​ទទួលទាន រួម​ទាំង​ធ្វើ​ចំការ​សម្រាប់​ច​ញ្ចឹម​ជីវភាព​រហូត​ទៅ​។

​សូមបញ្ជាក់​ថា ចៅស្រី ស៊ុន ស្រី​តី ជា​កុមារី​មាន​អាយុ​៤​ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​នៅពេល​ជួយ​លក់​ផ្កា​ម្ដាយ​នៅ​ផ្លូវ​ចូល​ភ្នំ​គិរី​រម្យ និង​បច្ចុប្បន្ន​កំពុង​រស់នៅ​ជាមួយ ឪពុក ម្ដាយ និង​បងស្រី​ប្រុស ចំនួន​៥​នាក់ ក្នុង​ផ្ទះ​ដែល​ជា​ផ្ទះ​បង​របស់​ឪពុក​ឱ្យ​ស្នាក់​អាស្រ័យ​បណ្ដោះអាសន្ន ស្ថិតនៅ​ភូមិ​ថ្មី​(​គីរីរម្យ​) ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ និង​ត្រូវបាន សម្ដេច​តេជោ អនុញ្ញាត​អោយ​ចូលជួប និង​សំណេះសំណាល​សួរសុខទុក្ខ​នៅ​ភូមិគ្រឹះ​តាខ្មៅ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៥ ម្សិលមិញ​នេះ​។

​នៅ​ក្នុង​ការជួប សំណេះសំណាល​សួរសុខទុក្ខ​នេះ សម្ដេច​តេជោ បាន​ផ្ដល់​ប្រាក់​ដុល្លារ​ចំនួន 10,000$ និង ប្រាក់​រៀល​ចំនួន ៣០​លាន​រៀល ដោយ​ដាក់​ចូល​គណនី​ធនាគារ​អោយ​ផងដែរ​។ ក្រៅពីនោះ សម្ដេច​តេជោ ក៏​នឹង​ផ្ដល់​១​លាន​រៀល​ក្នុង​១​ខែ​(​រយៈពេល​៣​ឆ្នាំ​) ព្រមទាំង​បាន​ណែនាំ​អោយ ឯកឧត្ដម សេង ទៀង ស្វែងរក​ដី​ដែល​អាច​ធ្វើ​ផ្ទះ ប្រកប​របរ​ទទួលទាន និង​អាច​ធ្វើ​ចំការ និង​ក៏​ដូចជា​សម្រួល​ដល់​កូនៗ​ងាយស្រួល​ទៅ​សាលារៀន​ផងដែរ​៕​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.