ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

កម្ពុជា​-​ថៃ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​

កម្ពុជា​-​ថៃ ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ លោកជំទាវ ផែ​ថង​ថា​ន ស៊ីណា​វ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ និង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ដំណេីរ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ជា​កិច្ច​ចាប់ផ្ដើម​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ វត្តមាន​របស់​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ នាពេលនេះ នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់ ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន ក្នុង​ស្មារតី​មិត្តភាព​ដ៏​យូរអង្វែង និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការស្វាគមន៍ និង​ការធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកជំទាវ និង​គណៈប្រតិភូ​។ លោកជំទាវ​ក៏​បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​កម្ពុជា ដេ​ី​ម្បី​ពង្រឹងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​កម្ពុជា​។

​ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​បាន​សម្តែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន នៃ​ចំណង​មិត្តភាព​, ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ លេ​ី​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ ក្នុងនាម​ជា​អ្នកជិតខាង​ល្អ និង​ដៃគូ​យុទ្ធសាស្ត្រ​។

​ស្រប​ពេល​ឆ្នាំ​២០២៥​នេះ ជា​ខួប​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។

​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​គម្រោង​សម្ពោធ​ជា​ផ្លូវការ​នូវ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ខេត្ត​សុង​ក្លា និង​ស្ថាន​អគ្គ​កុងស៊ុល​ថៃ នៅ​ខេត្ត​សៀមរាប ក៏ដូចជា គម្រោង​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់ បាណង់ អ៊ាន​) នាពេល​ខាងមុខ​ដ៏​ខ្លី​។

​ទន្ទឹមនឹងនេះ​, សម្តេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ថៃ ដែល​បាន​បន្ត​យកចិត្តទុកដាក់ ចំពោះ​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ និង​បាន​លើកលែង​ថ្លៃ​ទិដ្ឋាការ​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ឡើងវិញ (Re-Entry Permit Fee) សម្រាប់​ពលករ​កម្ពុជា ដែល​មក​លេង​ក្រុមគ្រួសារ ក្នុងអំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ តាម​ការស្នើសុំ​របស់​ស​ម្ដេច​បវរ​អធិបតី នា​ពេលកន្លងមក និង​បាន​អរគុណ​ដល់​វិនិយោគិន​និង​ធុរជន​ថៃ ចំពោះ​ទំនុកចិត្ត និង​ការសម្រេចចិត្ត​បណ្តាក់ទុន និង​ធ្វេី​ធុរកិច្ច​នៅ​ក​ម្ពជា ។ លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ និង​តែងតែ​គាំទ្រ​ដល់​វិនិយោគិន​ថៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ​ដែរ​, ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ នយោបាយ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង វិនិយោគ​, ថាមពល​, សន្តិសុខ និង​ការពារ​ជាតិ​, វប្បធម៌​, ទេសចរណ៍​, អប់រំ​, ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង ប្រជាជន​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​បំពេញបន្ថែម ( Complementary SEZ) នៅតាម​បណ្តោយ​ព្រំដែន​។

​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​អាស៊ាន និង​តំបន់ ផងដែរ រួមមាន ការជំរុញ​សមាជិកភាព​អាស៊ាន​ពេញ​សិទ្ធិ​របស់​ទីម័​រឡេ​ស្ត នៅក្នុង​ឆ្នាំ​២០២៥ នេះ និង តួនាទី​របស់​អាស៊ាន ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.