ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​កម្ពុជា​-​ថៃ បើក​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ

​កម្ពុជា​-​ថៃ បើក​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ដើម្បី​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥​នេះ ឯកឧត្តម សេង ស​ក្តា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃ​ទ្បង់​ដ៍ បាន​បើក​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា​-​ថៃ ដើម្បី​បើក​កិច្ច​ពិភាក្សា​ការងារ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​រៀបចំ​ធ្វើ​នៅ​ទីស្តីការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ សេង ស​ក្តា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ប្រតិបត្តិកា​រ​យ៉ាង​ល្អប្រសើរ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ការងារ ជាពិសេស​ពលក​រទេស​ន្តរប្រវេសន៍​។ កិច្ចសហការ​នា​ពេលកន្លងមក​បាន​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ល្អ រវាង​ប្រទេស​កម្ពុជា និង​ថៃ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់​បន្ថែមថា កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា​-​ថៃ នៅពេល​នេះ​ក្នុង​គោលបំណង​ដើម្បី​បើក​កិច្ច​ពិភាក្សា​ការងារ ស្វែងរក​ដំណោះស្រាយ​រួមគ្នា ដើម្បី​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ទេសន្តរប្រវេសន៍​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ លោក​បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា​-​ថៃ នៅពេល​នេះ​នឹង​ទទួលបាន​លទ្ធផល​ផ្លែផ្កា ក្រោម​ស្មារតី​មិត្តភាព​ដ៏​ស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​ការងារ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​កិច្ច​គាំពារ​សិទ្ធិ​ដល់​ពលករ​ទេសន្តរប្រវេសន៍ ផងដែរ​។​

​ទន្ទឹមនេះ លោក Somchai Morakotsariwan អគ្គនាយក​នៃ​នាយកដ្ឋាន​មុខរបរ​នៃ​ក្រសួង​ការងារ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ បាន​គូសបញ្ជាក់​ពី កិច្ចសហការ​យ៉ាង​ល្អ​រវាង​រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​លើ​ការគ្រប់គ្រង​ពលករ​ទេសន្តរប្រវេសន៍​នា​ពេលកន្លងមក​។ ក្រសួង​ការងារ​ថៃ វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ពី​ភាគី​កម្ពុជា ជា​ពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ដែល​ជា​សេនាធិការ​។​

​លោក Somchai Morakotsariwan ជឿជាក់ថា កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា​-​ថៃ នឹង​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ ជាច្រើន ក្នុង​ការកែសម្រួល​នីតិវីធី​មួយចំនួន ដើម្បី​ជួយ​សម្រួល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​បងប្អូន​ព​លករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​កម្ពុជា​-​ថៃ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.