ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរាជទូត​ថៃ ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរាជទូត​ថៃ ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​។ នេះ​បើ​តាម​ជំនួប​រវាង​ភាគី​ទាំងពីរ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​មករា ឆ្នាំ​២០២៥​។

​ក្នុងជំនួប​នោះ ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត​ថៃ បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ពិសេស​កិច្ចសហប្រតិបត្តិការ​ជាប់​ព្រំដែន​។ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន កិច្ចសហការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការដោះស្រាយ​បាតុភាព​អសកម្ម​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​តំបន់​ព្រំដែន​។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត និង​ឯកឧត្តម​ឯកអគ្គរាជទូត សង្ឃឹម​ថា​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នឹង​បន្ត​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត ជាពិសេស​ការពង្រឹង​ការអនុវត្ត​ច្បាប់ ផ្លាស់ប្ដូរ​ការងារ​ពិភាក្សា ដើម្បី​បុព្វហេតុ នៃ​សន្តិសុខ​ព្រំដែន និង​ការអភិវឌ្ឍ​រីក​ចម្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​យក​ឱកាស​នោះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម​ឯក​អគ្គ​រាជទូត សម្រាប់​ការយកចិត្ដទុកដាក់​ជំរុញ​កិច្ចសហការដ៏​ល្អ និង​ដើរ​តួនាទី​យ៉ាងសកម្ម រួមចំណែក​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ពិសេស​លើ​ការបង្ការ​ឧក្រិដ្ឋកម្ម​តាម​ព្រំដែន ក៏ដូចជា​វិស័យ​សំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និង​សន្តិសុខ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.