ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ប្រជុំ​បូក​សរុប​សភាព​ការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៥ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ប្រជុំ​បូក​សរុប​សភាព​ការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៥ និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២៥ (​គិតពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥) និង​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ គ្រប់​អង្គភាព​ចំណុះ​។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយ​ការិយាល័យ​ជំនាញ​ទាំង​៣១ លោក​អធិការ​នគរបាល​ក្រុង​ស្រុក​ទាំង​៩ លោក​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤ និង នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទាំ​ង​៦៧ ឃុំ​/​សង្កាត់​។​

​ដើម្បី​ធានា​សេ្ថរ​ភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ដល់​កងកម្លាំង​ដូចខាងក្រោម​នេះ​៖ ត្រូវ​ពង្រឹង​ការបម្រើ​សេវា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ -​ពង្រឹង​ការ បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​ក្មេង​ទំនើង​តាម​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព -​បន្ត​ពង្រឹង​ការអនុវត្តន៍ ផែនការ​លេខ​០២៣/​ផ​.​ក ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ ការរត់ពន្ធ​មនុស្ស ធ្វើ​អាជីវកម្ម​លើ​មនុស្ស ការធ្វើ​អាជីវកម្ម​លើ​ស្ត្រី​និង​កុមារ​។ -​ជម្រុញ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ដែល​ផុត​សុពលភាព និង​អ្នក​ទើប​គ្រប់​អាយុ​ប្រើប្រាស់ -​បន្ត​ពង្រឹង​យន្តការ​ប្រចាំ​បញ្ជា​២៤​ម៉ោង និង​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ដើម្បី​អន្តរាគមន៍​ដោះស្រាយ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.