ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវ​ដល់​បងប្អូន​អាជីវករ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន រួមគ្នា​ថែរក្សា​នូវ​សុខសន្តិភាព ឱ្យបាន​គង់វង្ស ខណៈ​ដែរ​យើងទាំងអស់គ្នា កំពុង​ត្រូវការ​សេចក្តីសុខ និង​ការអភិវឌ្ឍ

ឯកឧត្តម រដ្ឋមន្ត្រី កែវ រតនៈ អំពាវនាវ​ដល់​បងប្អូន​អាជីវករ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន រួមគ្នា​ថែរក្សា​នូវ​សុខសន្តិភាព ឱ្យបាន​គង់វង្ស ខណៈ​ដែរ​យើងទាំងអស់គ្នា កំពុង​ត្រូវការ​សេចក្តីសុខ និង​ការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ល្ងាច​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥​នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្ត​ពោធិ៍សាត់ បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ រួមគ្នា​ថែរក្សា​នូវ​សុខសន្តិភាព​ដ៏​មាន​តម្លៃ ឱ្យបាន​គង់វង្ស និង​កុំ​ជឿ​តាម​ការឃោសនា​អ​កុសល្យ របស់​ជន​មួយ​ក្តាប់​តូច ដែល​មាន​បំណង​បំផ្លាញ​នូវ​សេចក្តីសុខ​យើង ដែល​ត្រូវការ​សន្តិភាព និង​ត្រូវការ​ការអភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ ឱ្យមាន​ការរីកចម្រើន​ឈានឡើង​។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​អំពាវនាវ​បែបនេះ នៅ​ស្នាក់ការ​គណបក្ស​ខេត្ត ស្ថិតក្នុង​ភូមិ​មាន់ចែ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ​ផ្សារ​ថ្មី ផ្សារ​ចាស់ ក្នុង​ក្រុង​ពោធិ៍សាត់ និង​អាជីវករ​ផ្សារ ក្នុងស្រុក​បាកាន ចំនួន​៥០០​នាក់ ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​។​

បន្ទាប់ពី​លោក ផា​យ ឡេង អភិបាលក្រុង​ពោធិ៍សាត់ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍ និង​ជម្រាបជូន​អំពី​ចំនួន​អាជីវករ ដែល​ចូលរួម​នោះ​រួចមក​, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន​នាឱកាស​នេះ ពោល​គឺ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ម្សាញ់ សប្តស័ក ពស​.២៥៦៨ ដែល​នឹង​ទើប​បញ្ចប់​។​

​ឯកឧត្តម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ និយាយ​ជា​រួម​នឹង​និយាយ​ដោយឡែក ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​បាកាន ដែល​តែងតែ​បន្ត​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​គ្រប់​អាណត្តិ បើ​ទោះបីជា​មិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាង​បណ្តា​ស្រុក​ដ៏​ទៀត ដូចជា​ស្រុក​កណ្តៀង និង​ស្រុក​ក្រគរ យ៉ាងនោះ​ណា​ក្តី​។​

ឯកឧត្តម រដ្ឋមន្ត្រី បាន​ថ្លែងថា ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថេរភាព មកដល់ពេលនេះ គឺ​បានមកពី​ការដឹកនាំ ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន រួម​ទាំង​ឥស្សរជន​ឆ្នើមៗ​ជាច្រើនរូប​ទៀត ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​ជាតិ​មាតុភូមិ​។ ដោយឡែក សម្រាប់​ប្រមុខ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​បាន​នឹង​កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ទប់​លំនឹង​សេដ្ឋកិច្ចជាតិ និង​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ក្រៅប្រទេស ចូល​មក​បណ្តាក់​ទុក​ក្នុងប្រទេស​កម្ពុជា​។ ហើយ​សម្រាប់​ខេត្ត​ពោធិ៍សាត់​យើង ក៏​ជា​មោទកភាព​ផងដែរ ដែរ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការលើកទឹកចិត្ត តាមរយៈ​ការគាំទ្រ ដល់​ការ​តម្លើង​រោងចក្រ​ជាច្រើន រួមទាំង​ផ្តល់​ឱកាស​ការងារ​នៅ​នឹង​កន្លែង​ជាច្រើន​ម៉ឺន​នាក់ ឱ្យ​បងប្អូន​កូនក្មួយ​ប្រជាពលរដ្ឋ មាន​ប្រាក់​ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ មិន​ធ្វើ​ចំណាកស្រុក​។​

ឯកឧត្តម កែវ រតនៈ បាន​គូសបញ្ជាក់ថា នា​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥​ឆាប់ៗ​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ ខ្សែ​ច្រវាក់​ផលិតកម្ម​ថ្មី រថយន្ត​FORD របស់​ក្រុមហ៊ុន RMA CAMBODIA នៅ​ទីតាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ពោធិ៍សាត់ ដែល​ស្ថិត​ក្នុង​ភូមិ​សារ​វ័ន្ត ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខណៈ​រថយន្ត​FORD នឹង​ក្លាយជា​រថយន្ត​ផ្លូវការ ដែល​បាន​ផលិត​នៅ​កម្ពុជា Made In Cambodia ផលិត​ដោយ​ប្រជាជន​កម្ពុជា និង​ស្តង់ដារ​ពិភពលោក​។ នេះ​គឺជា​មោទនភាព​ថ្មី​មួយ​បន្ថែម​ទៀត មិនទាន់​រាប់​បញ្ជូ​ល រោងចក្រ សហគ្រាស សិប្បកម្ម និង​ស្ថានីយ៍​វ៉ា​រី​អគ្គិសនី ដែល​កំពុង​ដំណើរការ និង​កំពុង​សាងសង់​ក្នុង​ខេត្ត​នៅឡើយ​។​
​ឯកឧត្តម សូមឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ រួមគ្នា​ថែរក្សា​នូវ​សុខសន្តិភាព​ដ៏​មាន​តម្លៃ ឱ្យបាន​គង់វង្ស និង​កុំ​ជឿ​តាម​ការឃោសនា​អ​កុសល្យ របស់​ជន​មួយ​ក្តាប់​តូច ដែល​មាន​បំណង​បំផ្លាញ​នូវ​សេចក្តីសុខ​យើង ដែល​ត្រូវការ​សន្តិភាព និង​ត្រូវការ​ការអភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ ឱ្យមាន​ការរីកចម្រើន​ឈានឡើង​។ ហើយ​ឯកឧត្តម ក៏​សូម​ប្តេជ្ញាចិត្ត​ប្តូរផ្តាច់ ជាមួយ​ឯកឧត្តម អភិបាលខេត្ត ធ្វើយ៉ាងណា​ឱ្យ​ខេត្តពោធិ៍សាត់​ប្រែ​មុខមាត់​ថ្មី និង​មាន​ការរីកចម្រើន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.