ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ លឹម សូ​រីតា បរិច្ចាគ​ថវិកា ១​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ លឹម សូ​រីតា បរិច្ចាគ​ថវិកា ១​ម៉ឺន​ដុល្លារ ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកជំទាវ លឹម សូ​រីតា បាន​បរិច្ចាគ​ថវិកា​ចំនួន ១​ម៉ឺន​ដុល្លារ​អាមេរិក ជូន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៥ និង​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​កាកបាទក្រហមកម្ពុជា ក្រោម​មូលបទ «​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​»​។​

ឯកឧត្តម ប៉េង ពោធិ៍​នា និង​លោកជំទាវ លឹម សូ​រីតា កន្លងមក​តែងតែ​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជា​រៀងរាល់ឆ្នាំ ដល់​កាកបាទក្រហម​កម្ពុជា​សម្រាប់​ទិវា ៨​ឧសភា​។ កន្លងមក​នេះ​ក៏​តែងតែ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា ជួយ​ដល់​យុទ្ធនាការ​ផ្សេងៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្បុរស​ជាច្រើន​ទៀត​។​
​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា និង​សម្ភារៈ តាមរយៈ​កាកបាទក្រហមកម្ពុជា គឺ​ពិតជា​មាន​គុណ​តម្លៃ​ណាស់ ក្នុង​ការលើកកម្ពស់​ស្មារតី​វប្បធម៌​នៃ​ការចែករំលែក ដែល​ជា​ការផ្សារភ្ជាប់រ​វាង​សប្បុរសជន​ជាមួយ​អ្នក​ទទួលផល​។​
​គូរ​រម្លឹកថា​កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ព្រះ​ប្រធានកិត្តិយស និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន នៅក្នុង​ឆ្នាំ​២០២៤​កន្លងទៅ បាន​ជួយ​ប្រជាពលរដ្ឋ​ងាយ​គ្រោះ​ដោយ​ផ្ទាល់ និង​តាម​ខ្នង​ផ្ទះ រួម​ទាំង​ប្រយោល​ជាង ២​លាន​នាក់​។​

ដូច្នេះ​សម្រាប់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូលរួម​បរិច្ចាគ​ថវិកា ជូន​កាកបាទ​ក្រហម​ក្រហម​កម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៦២ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២៥ ដើម្បី​ឱ្យ​សមាគម​ជាតិ​មួយ​នេះ មាន​មូលនិធិ​សម្រាប់​បន្ត​បេសកកម្ម​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​គ្រប់​រូបភាព រួម​ទាំង​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​មនុស្ស និង​ធម្មជាតិ​, សប្បុរសជន អាច​បរិច្ចាគ​ជូន​កាកបាទក្រហមកម្ពុជា តាមរយៈ​ក្រុម​ប្រចាំការ​ទទួល​បដិសណ្ឋារកិច្ច និង​រៀបចំ​កម្មវិធី​ប្រគល់​-​ទទួល​ថវិកា សម្ភារៈ រៀង​រាល់​ម៉ោង​ធ្វើការ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ឬ​ធ្វើ​ការបរិច្ចាគ​តាមរយៈ​គណនី​ធនាគារ​របស់​កាកបាទ​ក្រហម​កម្ពុជា ដូចខាងក្រោម​៖
​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា (FTB)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា​
* គណនី​ឈ្មោះ : CRC Internal Funds Raised
* គណនី​ប្រាក់​រៀល : 100004348127
* គណនី​ប្រាក់​ដុល្លារ​អាម៉េរិក : 300001709996
​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំ​កាត់ (ABA)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា​
* គណនី​ឈ្មោះ : CAMBODIAN RED CROSS
* គណនី​ប្រាក់​រៀល : 777 766 168
* គណនី​ប្រាក់​ដុល្លារ​អាម៉េរិក : 777 788 168
​រាល់​ព័ត៌មាន​បន្ថែម សូមមេត្តា​ទំនាក់ទំនង​៖
* លោកជំទាវ ពុំ ចន្ទី​នី លេខ​ទូរស័ព្ទ : 012 921 105
* លោកជំទាវ ម៉ែន នារី​សោ​ភ័គ លេខ​ទូរស័ព្ទ : 012 810 854
* ឯកឧត្តម ឌួង អេ​លីត លេខ​ទូរស័ព្ទ : 017 248 888

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.