ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពាក់​ពន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​កាំបិត​កាប់​)  នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពាក់​ពន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​កាំបិត​កាប់​)  នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្រុក​សំពៅ​លូន​,​ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ២២ និង ៣០ នាទី ជនសង្ស័យ​មួយរូប ពាក់​ពន្ធ័​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​(​យក​កាំបិត​កាប់​) ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ជួរមុខ ចុះ​ធ្វើ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន នៅ​ចំណុច​ក្នុង​ព្រៃ​ដី​ថៃ ជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​  ជាប់​ភូមិសាស្ត្រ​ក្រុមទី​០៧ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ។​

​ហេតុការណ៍​អំពើហិង្សា បាន​ឡើង​នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​០៥​និង​៣០​នាទី នៅ​ចំណុច​បុរី​សុភមង្គល​ជាយ​ដែន​ថ្មី (​បូរី​ចាស់​) ស្ថិតក្នុង​ក្រុម​ទី​០៧ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​  ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ឈ្មោះ ស៊ា​ក ស៊ីនួន ហៅ ខ្មៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាលវង់ ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង បានធ្វើ​សកម្មភាព​ឡើង​តាម​ជញ្ជាំង​ផ្ទះ​ពី​ខាងក្រោយ និង​ចូល​ទៅក្នុង​ផ្ទះ ធ្វើ​សកម្មភាព យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជ្រេ​ង សយ ភេទ​ប្រុស អាយុ ៩០ ឆ្នាំ ដែល​កំពុង​មាន​ជម្ងឺ​ដេក​លើ​ប៉ៅ​អ៊ី​ក្រោក​មិន​រួច នៅក្នុង​ផ្ទះ​របស់​ជនរ​ង​គ្រោះ​ចំណុចកើតហេតុ កាប់​ចំនួន​០៣​កាំបិត បណ្តាលឲ្យ​រងរបួស មុខ ត្រង់​ចង្ការ​ខាងឆ្វេង (​ធ្ងន់​) ។​

​ក្រោយពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​រត់​គេ​ខ្លួន ឆ្លង​អូរ​ព្រំដែន​ចូល​ទៅក្នុង​ទឹកដី​ប្រទេស​ថៃ​បាត់ មូលហេតុ​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​   ។​

​ក្រោយពេល​ទទួល​បណ្តឹង​ពី​សាច់ញាតិ​ក្រុមគ្រួសារ​ជនរងគ្រោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ជួរមុខ មាន​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ , កម្លាំង​វរៈ​សេនា​តូច​៥៥១ និង​កម្លាំង​វរ​សេនា​តូច​៥៣៣ ចុះ​ធ្វើ​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊ា​ក ស៊ីនួន ហៅ ខ្មៅ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​  បាន​នៅ​ចំណុច​ក្នុង​ព្រៃ​ដី​ថៃ ជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​  ជាប់​ភូមិសាស្ត្រ​ក្រុមទី​០៧ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ២២ និង ៣០ នាទី នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

 


Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.