ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក ឡាយ សុធា បានបំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន ដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិក្នុង

លោក ឡាយ សុធា បានបំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន ដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិក្នុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នកសារព័ត៌មានមានការងឿងឆ្ងល់ចំពោះករណីបទល្មើសធនធានធម្មជាតិមួយ ដែលកើតឡើងក្នុងឧទ្យានជាតិជួរភ្នំក្រវាញ បង្កឡើងមន្រ្តីរដ្ឋបាលការពារនិងអភិរក្សាធនធានធម្មជាតិ ដែលមានឈ្មោះ ឡាយ សុធា។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មន្រ្តីរូបនេះ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឈ្មោះ នូវ ងិន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននាំយករណាយន្ត១គ្រឿង និងពូថៅចំនួន១ ចូលព្រៃ ដើម្បីកាប់រំលំដើមឈើ និងប្រមូលយកអនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ នៅចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្រ្តីប្រចាំដែនតំបន់ការពាររូបនោះ មិនបានអនុវត្តតានវិធានការរបស់ក្រសួង មិនបានអនុវត្តតាមច្បាប់ បែជាធ្វើការអប់រំជនសង្ស័យ បំពានច្បាប់និងដោះលែងជនល្មើសទៅវិញ។

អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨១០ ក្នុងចំណុច«២» បានចែងថា មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារ ធម្មជាតិ មានភារកិច្ចតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ ដោយឡែកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច «គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ តាមមាត្រា ៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិឱ្យនៅគង់វង្សបានលុះត្រាតែមន្ត្រីទាំងអស់ចូលរួមអនុវត្តច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានស្នើសុំឲ្យក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិដែលមានតំបន់ការពារធម្មជាតិចូលរួមអនុវត្តច្បាប់និងចាត់វិធានការច្បាប់ចំពោះជនល្មើស ធនធានធម្មជាតិផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.