ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

មេប៉ុស្តិ៍កោះរះ ស្រុកល្វាឯម ប្រាប់ពីការត្រៀមលក្ខណៈធានាសន្តិសុខជូនពលរដ្ឋ និងបទពិសោធគ្មានពេលនៅផ្ទះរាល់រដូវបុណ្យទាន

មេប៉ុស្តិ៍កោះរះ ស្រុកល្វាឯម ប្រាប់ពីការត្រៀមលក្ខណៈធានាសន្តិសុខជូនពលរដ្ឋ និងបទពិសោធគ្មានពេលនៅផ្ទះរាល់រដូវបុណ្យទាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចូលកាន់មុខតំណែងជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបាន៣ឆ្នាំ លោកវរសេនីយ៍ត្រី នង លីកា នាយប៉ុស្ដិ៍រដ្ឋបាលឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល បានផ្ដល់បទសម្ភាសមកកាន់ក្រុមមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា លោកបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដឹកនាំមន្រ្តីនគរបាលប៉ុស្តិ៍សហការធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។

បើតាមលោកវរសេនីយ៍ត្រី នង លីកា ការងារស្នូលនាឱកាសចូលឆ្នាំថ្មីនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត យកចិត្តទុកដាក់ប្រជុំបញ្ជាណែនាំរួចជាស្រេច ហើយអធិការនគរបាលស្រុក ក៏បានប្រជុំដឹកនាំតម្រង់ទិសរួចរាល់ហើយ ពោលគឺចាប់ពីពេលនេះតទៅ ខណៈប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់លោក ក៏បានរៀបចំផែនការលម្អិត និងបានប្រជុំទទួលគោលការណ៍សហការបន្ថែមជាប្រចាំជាមួយក្រុមប្រឹក្សាឃុំផងដែរ។ លោកសង្កត់ធ្ងន់ថា«ពីឥលូវនេះទៅ ពួកយើងនឹងធានាឱ្យបានរហូតដល់ចប់ចូលឆ្នាំ នូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ»។

លោកវរសេនីយ៍ត្រី បន្ថែមថា សម្រាប់មូលដ្ឋានលោក គឺមានគោលដៅ៣ត្រូវប្រចាំការធានាសុវត្ថិភាពខ្ពស់ ទី១.គោលដៅប្រចាំការនៅវត្តបុទុមចេតិយ (កោះរះលើ) ២.ក្រុមគោលដៅប្រចាំការនៅវត្តវាលអណ្ដែត (កោះរះក្រោម) និង៣.ក្រុមគោលដៅប្រចាំការនៅលោកតាស្រុក (ពេលយប់) ដោយគោលដៅទាំងនេះ មានទាំងកម្លាំងនគរបាល និងកម្លាំងប្រជាការពារ សរុបមួយគោលដៅជាង១០នាក់ឯណោះ។

ឆ្លើយនឹងសំណួរថាតើលោកខ្លួនឯង និងមន្រ្តីប៉ុស្តិ៍ បែងចែកដូចម្ដេចរវាងការងារស្នូល និងការជួបជុំគ្រួសារ? លោកមេប៉ុស្តិ៍ដែលមានបទពិសោធ បម្រើការងារជាមន្រ្តីនគរបាលប្រមាណ២០ឆ្នាំមកហើយនោះបានថ្លែងថា«និយាយទៅគឺធម្មតាទៅហើយ រាល់ឆ្នាំតែអីចឹងឯង មិនថាចូលឆ្នាំឬភ្ជុំទេ គឺពេលវេលាតិចណាស់បាននៅផ្ទះ តែបើជិះកាត់ទៅកាត់មកបែបច្រើនដង ព្រោះត្រូវនាំកម្លាំងចល័តតាមភូមិ តាមគោលដៅ។ ពេលខ្លះក៏សម្រួលឱ្យកូនចៅគ្នាបានទៅជុំពុកម៉ែបងប្អូនកន្លះព្រឹក។ ឥលូវពួកគាត់លែងប្រកាន់ហើយ គាត់ដឹងយើងរវល់ ព្រោះមនុស្សច្រើន យើងមានកាតព្វកិច្ចធានាសន្តសុខ សណ្ដាប់ធ្នាប់»។

លោកវរសេនីយ៍ត្រី នង លីកា អះអាងថា រូបលោក ក៏មិនខុសពីនរគបាលផ្សេងទៀតដែរ គឺគោលដៅចម្បងនាឱកាសពលរដ្ឋជួបជុំសប្បាយរដូវកាលបុណ្យទានដូចចូលឆ្នាំនេះ មានតែមួយគាត់គឺចង់ឃើញពលរដ្ឋសប្បាយប្រកបដោយសេចក្ដីសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការសេពគ្រឿងញៀន គ្មានការលួចឆក់ប្លន់ គ្មានសម្លាប់ គ្មានរបួសដោយកត្តាផ្សេងៗ។ យ៉ាងណាក៏ដោយ លោកអះថាបំណងនេះ មិនអាចនគរបាលពួកលោក ឬអាជ្ញាធរឃុំភូមិសម្រេចបានតែឯកឯងនោះឡើយ គឺសំខាន់បំផុតការចូលរួមពីប្រជាពលរដ្ឋ។

លោកបានសំណូមពរទៅកាន់បងប្អូន ប្រជាពលរដ្ឋចូលរួមបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា ដូចជាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសនាក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុន និងក្រោយពេលចាកចេញពីផ្ទះសូមពិនិត្យមើល ភ្លើង ធូប ទៀន និងបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ចៀសវាងអគ្គីភ័យកើតមានឡើងជាយថាហេតុ ក្នុងនោះសម្រាប់មូលដ្ឋានលោកមានទន្លេ មានស្រះ មានបឹង ក៏សូមអាណាព្យាបាលប្រយ័ត្នកូនចៅបបួលគ្នាទៅលេងទឹកដែលអាចបណ្ដាលឱ្យលង់ជួបគ្រោះថ្នាក់៕
កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.