ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ថ្នាក់ដឹកនាំខេត្តបាត់ដំបងសហការជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការងារនៅទីតាំងសង្ក្រាន្តបាត់ដំបង

ថ្នាក់ដឹកនាំខេត្តបាត់ដំបងសហការជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញចុះត្រួតពិនិត្យការងារនៅទីតាំងសង្ក្រាន្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ដឹកនាំមន្ត្រីជំនាញខេត្ត ដែលចូលសហការជាមួយ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជន ខេត្តបាត់ដំបង និងក្រុមការងារអញ្ជើញចុះត្រួតពិនិត្យទីតាំងសង្រ្កាន្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីពន្លឿនការងារឲ្យទាន់ពេលវេលាសម្រាប់ថ្ងៃសង្រ្កាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល មានប្រសាសន៍ថា ដោយគិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងសង្រ្កាន្តក្រុងបាត់ដំបង គឺបានរៀបចំការងាររួចរាល់៨០ភាគរយហើយតំបន់ខ្លះនៃតំបន់ទាំង១១ នៅក្នុងទីតាំងសង្រ្កាន្តបាត់ដំបង ដូចជាតំបន់ពាងទឹកគឺបានរួចរាល់១០០ភាគរយ និង បានដំណើរការសាកល្បងផងដែរ។

ដើម្បីត្រៀមក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាថ្ងៃសង្ក្រាន្តខាងមុខ ឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តកាន់តែមានភាពសប្បាយរីករាយ ដោយកម្មវិធីសង្ក្រាន្តបាត់ដំបងឆ្នាំនេះរៀបចំសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងថា ទីតាំងសង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានចំនួន១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័ណ៌ទូទៅ
និង តំបន់តន្រ្តីសម័យ។

អត្ថបទ :ហ៊ាន វាសនា

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.