ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​នាយករដ្ឋមន្ត្រី​ឡាវ ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​ឡាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ដាក់​កម្រងផ្កា និង គោរព​វិញ្ញាណក្ខន្ធ ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខាំ​តៃ ស៊ី​ផាន់​ដន អតីត​ប្រធាន​រដ្ឋ​ឡាវ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, សម្តេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ក្រៀមក្រំ​នេះ ទទួល​ស្វាគមន៍​សម្តេច និង​គណៈប្រតិភូ​។ សម្តេច​បវរ​ធិបតី​ក៏​បាន​បញ្ជាក់ថា ក្នុង​ព្រះនាម​ព្រះមហាក្សត្រ​, ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សម្តេច​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ចំពោះ​ការបាត់បង់​វីរបុរស និង ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់ និង​តស៊ូ ពេញ​មួយ​ជីវិត ក្នុង​ការរំដោះ​, កសាង និង​អភិវឌ្ឍ​ប្រទេស​ឡាវ ឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃ ក៏​ដូចជា​បាន​ចូលរួម​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ឡាវ​។ សម្តេច​បវរ​ធិបតី ក៏​បាន​រំលឹក​ឡេីង​វិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​គូសបញ្ជាក់ថា ប្រទេស​យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ធ្វេី​រួមគ្នា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជា​តិ និង ប្រជាជន ទាំងពីរ​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម អតីត​ប្រធាន​រដ្ឋ​ឡាវ​។ វត្តមាន​ដ៏​ថ្លៃថ្លា​នេះ គឺជា​ការលើកទឹកចិត្ត​ដ៏​ធំធេង​មួយ​សម្រាប់​ឯកឧត្តម​, ក្រុមគ្រួសារ​, រដ្ឋាភិបាល និង​ប្រជាជន​ឡាវ និង​ជា​សក្ខីភាព​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ ប្រកបដោយ​មិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​សម្តេច​បវរ​ធិបតី​អំពី​គំរូ​វីរភាព​របស់​ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន រាប់មិនអស់ ជូន​ជាតិ មាតុភូមិ​ឡាវ ក្នុងនោះ​រួមមាន​៖ ការតស៊ូ​ដើម្បី​ឯករាជ្យ​, ការ​រំដោះជាតិ និង​ការអភិវឌ្ឍ​ប្រទេស​ឡាវ​ឱ្យមាន​ការរីកចម្រើនរ​ហូត​មកដល់​បច្ចុប្បន្ន​នេះ​។ ការបាត់បង់​ឯកឧត្តម ខាំ​តៃ ស៊ី​ផាន់​ដន គឺជា​ការខាតបង់​ដ៏​ធំធេង​សម្រាប់​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ ជា​មេដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​បាន​ចូលរួម​ពូន​ជ្រុំ និង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឡាវ​-​កម្ពុជា រហូត​ឈាន​ទៅដល់​ការសម្រេចបាន “​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​”​។ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ឡាវ​-​កម្ពុជា ការ​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.