ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក បោន ប៊ិន ប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់អូរជ្រៅ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។

ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តចុះមូលដ្ឋានក្រុង សមាជិក-សមាជិកា ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។ ក្នុងឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ានសមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត និង ឯកឧត្តម អ៊ុំរាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយក្តីនឹករលឹកផងដែរ។

ក្នុងនោះដែរលោកក៏បានសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានយល់ច្បាស់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលស្វាគមន៍ ជានិច្ច
ចំពោះគណបក្សដ៏ទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ ឬពណ៌សម្បុរឡើយ។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សចាស់វស្សាដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា នេះក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំពីគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានរំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិនិងកសាង ប្រទេសកម្ពុជាមួយទទួលបាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតនិងវឌ្ឍនភាពសង្គម មានការរីកចម្រើនជាលំដាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.