ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឯកឧត្តម ម៉ាង សុីណេត អញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

ឯកឧត្តម ម៉ាង សុីណេត អញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ) ៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកកោះ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកចូលរួមលេងកម្សាន្តសង្ក្រាន្តកោះរ៉ុងនាឱកាសនេះ ដើម្បីទេសចរណ៍កោះរ៉ុង ឱ្យមានភាពទាក់ទាញ និងប្រកបដោយភាពរីករាយបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានអញ្ជើញមកលេងតំបន់កោះក្នុងខេត្តព្រះសីហនុ ព្រោះឆ្នាំនេះ ក៏ដូចឆ្នាំមុនៗដែរ ដែលរដ្ឋបាលក្រុងកោះរ៉ុង ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់រៀបចំសង្ក្រាន្តនៅគ្រប់ក្រុង ស្រុក និងទីតាំងតំបន់កម្សាន្តនានាតាមតំបន់ឆ្នេរ និងរូបសំណាកព្រះថោងនាងនាគ ដែលមានទីធ្លាធំទូលាយ ដើម្បីបង្កើតជាល្បែងប្រជាប្រិយ៍ និងរាំលេងកម្សាន្តក្នុងរដូវចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព ដើម្បីទេសចរណ៍កោះរ៉ុង ជាពិសេសការបង្ហាញពីវប្បធម៌ អរិយ្យធម៌ និងទំនៀមទំលាប់ប្រពៃណីខ្មែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកពីទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្តសម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ ជាពិសេសសម្រាប់ថ្ងៃនេះនៅលើឆ្នេរតំបន់ដីកោះ ក្នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយមានការរៀបចំតុបតែងលម្អសង្ក្រាន្ត និងការរៀបចំសម្អាតអនាម័យ បរិស្ថាននៅតាមឆ្នេររបស់យើងសម្រាប់អបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រិត្តិទៅចាប់ពីថ្ងៃទី០៥ ខែមេសា ២០២៥នេះ សម្រាប់អ្នកក្រុងកោះរ៉ុង ព្រោះវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក៏មានការសម្តែងសិល្បៈមានដូចជា របាំឆៃយ៉ាំ របាំជូនពរ របាំគ្រុឌ រាំវង្ស សារ៉ាវ៉ាន់ ឡាំលាវ និងមានលេងល្បែងប្រជាប្រិយ៍ជាច្រើនផ្សេងទៀតមានដូចជា វាយក្អម លោតបាវ៕‍

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.