ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធស្នាក់ការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ដោយបញ្ជាក់មហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀកនិងមានគុណភាពជូនពលរដ្ឋ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ស្នាក់ការថ្មីនេះ ឯកឧត្តមបានមានប្រសាសន៍ថា បានផ្ដោតលើសេវាដំបូង មានន័យថាប្រជាពលរដ្ឋគ្រប់អាយុស្នើសុំឬកាន់កាប់អត្តសញ្ញាណប័ណ្ណអាចមកស្នើសុំសេវានេះបាន ទី២ សេវាទុតិយតា ធ្វើឡើងវិញ និងទី៣ពាក់ព័ន្ធការខូច ឬលើសសុពលភាព ក៏ដូចជាកែទិន្នន័យមួយចំនួនដែលមានលក្ខណៈមិនសមស្របក្នុងគោលដៅ ដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋក្នុងការកែលម្អ។

ឯកឧត្តមបន្តថា «ក្រៅពីសេវាដែលបានរៀបរាប់ទាំង៣ខាងលើ ស្នាក់ការនៅអ៊ីអន៣នេះ ក៏បានរៀបចំសេវាមួយទៀតគឺសេវាលិខិតឆ្លងដែនដែលជារឿយៗក្នុងការដឹកនាំរបស់សម្ដេចមហាបវរធិបតី តែងតែចង្អុលបង្ហាញក្នុងគោលដៅដើម្បីផ្ដល់សេវាឱ្យកៀកនឹងប្រជាពលរដ្ឋ ដែលការងារនេះកាលពីចុងអាណត្តិទី៦ រហូតមកដល់ដើមអាណតិ្ត៧ យើងបានពង្រីកវិសាលភាពនៃការផ្ដល់សេវាទាំងនៅអ៊ីអន២ នៅសៀមរាប និងនៅអ៊ីអន៣»។

ឯកឧត្តមអភិសន្ដិបណ្ឌិត បានឱ្យដឹងទៀតថា ជារួមបើគិតពីមន្រ្តីរាជការធម្មតា គឺធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ប៉ុន្តែសម្រាប់នៅអ៊ីអន៣នេះ គឺធ្វើការចាប់ពីថ្ងៃពុធ រហូតដល់អាទិត្យពេលល្ងាច មានន័យថា មន្រ្តីនឹងឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ដោយលើកថ្ងៃទៅផ្តល់សេវាជូនពលរដ្ឋនៅចុងសប្ដាហ៍វិញ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានាដែលនៅជិតភ្នំពេញដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ កំពត និងកែប អាចមកស្នើសុំសេវានៅថ្ងៃឈប់សម្រាប់ពីការងាររបស់ពួកគេ។

ជាថ្មីម្ដងទៀតឯកឧត្តមក៏បានបង្ហាញពីការប្ដេជ្ញា និងបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការពង្រីកសាខាទៅតាមខេត្តដែលមានតម្រូវការខ្ពស់ និងទៅតាមការស្រង់មតិសំណូមពរ របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាឱ្យសេវានៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានទៅកៀក និងផ្តល់ភាពងាយស្រួលជូនពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែនស្ថិតនៅជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ។ ចំពោះពេលវេលានៃផ្តល់សេវា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ០៤:០០ល្ងាច និងពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ ពលរដ្ឋអាចទូរសព្ទសួរព័ត៌មាន តាមទូរសព្ទលេខ ០៧៧ ៥១៧ ៧៧៦ សម្រាប់ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខ ០១១ ៥៨២ ២៧៧ សម្រាប់ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរសព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕­

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.