ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីរបស់វិទ្យាល័យវត្តអង្គរជ័យ

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីរបស់វិទ្យាល័យវត្តអង្គរជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកំពត៖ក្រោមម្លប់សន្តិភាពនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីរបស់វិទ្យាល័យវត្តអង្គរជ័យ ស្ថិតនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការចូលរួមពី លោកជំទាវ អ៊ុច ពៅ, ឯកឧត្តម ហុង ភាព, ឯកឧត្តម ប៊ុន ច័ន្ទថុល គណៈប្រតិភូអមដំណើរជាច្រើនរូបទៀត និង លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ អាជ្ញាធរស្រុក កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស សរុបចំនួន ១០៤៧នាក់។

ជាកិច្ចចាប់ផ្តើម លោក អៀម ប្រឹម នាយកសាលាវិទ្យាល័យវត្តអង្គរជ័យ បានឡើងអានរបាយការណ៍ស្វាគមន៍គណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ព្រមទាំងអានអំពីប្រវត្តិរបស់វិទ្យាល័យវត្តអង្គរជ័យ តាំងពីចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ននេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានមានប្រសាសន៍សំណេះសំណាលដល់អង្គពិធីទាំងមូល និងណែនាំនូវចំណុចមួយចំនួន ដែលអាចឱ្យមាននូវការបង្កើតសាលានេះបាន គឺសន្តិភាព ប្រសិនជាគ្មានសន្តិភាព នោះសិស្សានុសិស្សទាំងអស់មិនអាចមកចូលសាលាសិក្សាបាននោះឡើយ ដោយឯកឧត្តមបណ្ឌិត លើកឧទាហរណ៍នៅសម័យប៉ុលពត ទោះបីជាចេះអក្សរក៏មិនហ៊ាននឹងប្រាប់គេថាចេះដែរ ហើយជំនាន់នោះគឺគ្មានការសិក្សារៀនសូត្រនោះឡើយ ក៏ព្រោះតែគ្មានសន្តិភាពដូចការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសប់របស់ថ្នាក់ដឹកនាំ បាននាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអប់រំផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា នៅក្នុងខេត្តកំពត ជាពិសេសគឺស្រុកអង្គរជ័យ ឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ឯកឧត្តមបានកសាងនូវសមិទ្ធិផលជាច្រើនដែលជាទីមោទនភាពសម្រាប់អ្នកកំពត និងប្រជាពលរដ្ឋទូទាំងខេត្តកំពត តែទោះជាយ៉ាងណា ឯកឧត្តម ហ៊ុន សុខា លោកនឹងខិតខំស្វះស្វែងរកជំនួយពីមជ្ឈដ្ឋាននានា ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំ ក្នុងការបម្រើសង្គមជាតិ មាតុភូមិ ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើរទៅសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិ គឺដឹកនាំ និងទទួលការងារបន្តឱ្យកម្ពុជាទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងមានគោលដៅយ៉ាងច្បាស់លាស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.