ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក រៀបចំ​កម្រង​សំណួរ ចម្លើយ ចែក​មួកសុវត្ថិភាព និង​សំភារៈ​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក រៀបចំ​កម្រង​សំណួរ ចម្លើយ ចែក​មួកសុវត្ថិភាព និង​សំភារៈ​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ថ្ងៃ​សុក្រ ៧​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ស សុ​ដា​នី អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត បាន​ជា​អធិបតី​ក្នុង​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក រៀបចំ​កម្រង​សំណួរ ចម្លើយ ចែក​មួកសុវត្ថិភាព និង​សំភារៈ​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នា​ពេលខាងមុខ ។

​ពិធី​នេះ​ក៏​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​លោក យន់ រស្មី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​ស្នងការរង​នគរបាល លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ សាខា​កាកបាទក្រហម និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​។

​ក្នុងឱកាស​នោះ​ដែរ ក្រុមការងារ ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​បញ្ជ្រាប​នូវ​ការយល់ដឹង​នូវ​សារ​សំឡេង ដល់​សាធារណៈជន​ទូទៅ​ដែល​កំពុង ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន ២៥៥ នាក់ ស្រី ៩៧ នាក់ និង​បាន​ចែក​ជូន​នូវ​ឯកសារ និង​សម្ភារៈ​ដូចជា​៖
-​សុវត្ថិភាព​ក្នុងការ​បើកបរ​យានយន្ត ២០០ សន្លឹក​
-​ខិតប័ណ្ណ​អ្វី​ដែល​អ្នកបើកបរ​ត្រូវ​យល់​ដឹង ចំនួន ២០០ សន្លឹក​
-​សៀវភៅ​អ្វី​ដែល​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់​ដឹង ចំនួន ២០០ ក្បាល​
-​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំនួន ២០០ ក្បាល​
– ខិតប័ណ្ណ​ជំនួយស្មារតី​ស្តីពី​ច្បាប់​ចរាច​រណ៍ ចំនួន ២០០ សន្លឹក​
– សញ្ញា​ចរាចរណ៍​សំខាន់ៗ ចំនួន ១០ ផ្ទាំង​
-​សញ្ញា​សិទ្ធ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ ចំនួន ១០ ផ្ទាំង​
– សញ្ញា​សម្រាប់​ថ្មើរជើង ចំនួន ១០ ផ្ទាំង​
– សញ្ញា​ថ្ងៃនេះ ថ្ងៃស្អែក​កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១០ ផ្ទាំង​
-​ការកំណត់​ទ្រូង​រថយន្ត និង​ការកំណត់​ទំហំ​ផ្ទុកទំនិញ ចំនួន ១០ ផ្ទាំង​
-​ស្ទិក​គ័រ​ចំណាំងផ្លាត ចំនួន ៥០០ សន្លឹក​
– បើ​ពិសា​រគ្រឿង​ស្រវឹង កុំ​បើកបរ ចំនួន ២០០ សន្លឹក និង​មាន​ការ​សួរ​សំណួរ​យក​រង្វាន់​មួកសុវត្ថិភាព ចំនួន ៦៥ មួក​(​សាខា ១៥ មួក និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​៥០ មួក​)​។​

​ប្រភព​៖ រដ្ឋបាល​ខេត្ត​ស្វាយរៀង​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.