ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ។

ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង កម្ពស់២ជាន់ ទំហំ ២៤ម៉ែត្រx១០ម៉ែត្រ ស្មើ ១៤បន្ទប់ សមិទ្ធផលនានា និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្នុងន័យដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ មិនមានថ្នាក់ដឹកនាំណាម្នាក់បណ្តែតបណ្តោយ ឬចង់ឱ្យបាត់បង់ទឹកដីរបស់ខ្លួនឯងនោះទេ ទន្ទឹមនេះដើម្បីថែរក្សាទឹកដី និងព្រំដែនឱ្យបានគត់មុត និងគង់វង្ស ប្រជាពលរដ្ឋគ្រប់រូប គឺមានភាគហ៊ុនដូចគ្នា ក្នុងការចូលរួមថែរក្សាបូរណៈភាពទឹកដី សូម្បីតែមួយមីលីម៉ែត្រ ដោយមិនមែនជាកតាព្វកិច្ចរបស់ថ្នាក់ដឹកនាំណាម្នាក់ឡើយ ពោលគឺជាកិច្ចការរួម។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីការបំផុសធ្វើបដិវត្តន៍ពណ៌បំបែកបំបាក់ ជាច្រើនលើកច្រើនសារ ជាក់ស្តែងនាព្រឹត្តិការណ៍១៨ សីហា២០២៤ នាពេលចុងក្រោយនេះ គឺត្រូវបានបរាជ័យទាំងស្រុង ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងឆ្លងកាត់បទពិសោធដ៏ជូរចត់រួចមកហើយ ផ្ទុយទៅវិញការដឹកនាំប្រកបដោយប្រតិភាណនៅនិតិកាលថ្មីនេះ កំពុងតែនាំកម្ពុជាឱ្យមានសុខសន្តិភាព និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់មន្ត្រីកងកម្លាំង នៅពេលដែលគ្រងឯកសណ្ឋានហើយ គឺមិនមែនជាម្ចាស់របស់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនមែនជាអ្នកបញ្ជា ពោលគឺជាអ្នកបំរើប្រជាពលរដ្ឋ ថែរក្សាសេចក្តីសុខ ប្រកបដោយការទទួលខុសត្រូវ រហូតចប់ម៉ោងធ្វើការ។

ស្របនឹងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ថ្នាក់ដឹកនាំខេត្តទាំងអស់មិនអាចសម្រាកបានទេ ត្រូវចូលថែរក្សាការពារប្រជាពលរដ្ឋរាប់លាននាក់ ដែលឆ្លងកាត់ខេត្តរបស់ខ្លួន។ ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែងគិតត្រឹមម៉ោងនេះ នៅច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ពលរដ្ឋមួយចំនួនកំពុងធ្វើដំណើរវិលត្រឡប់ ដើម្បីអបអរពិធីបុណ្យជាតិដ៏ធំ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងទាមទាឱ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមបំរើសេវាមួយនេះឱ្យបានរលូន។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ គណៈបញ្ជាការឯកភាពខេត្ត មន្ត្រីនគរបាល កងរាជអាវុធហត្ថខេត្ត ក្នុងការលះបង់អស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារនូវសមិទ្ធផលដែលសម្រេចបានគ្រប់កាលៈទេសៈ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល។

ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងប្រមុខក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញ និងអនុវត្តវិធានការគន្លឹះជាច្រើនអាទិភាព ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងន័យជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ឱ្យក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.