ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ស្ពានបេតុងថ្មី ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកកណ្តៀង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ប្រើប្រាស់បណ្តោះអាសន្ន

ស្ពានបេតុងថ្មី ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងស្រុកកណ្តៀង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ប្រើប្រាស់បណ្តោះអាសន្ន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ស្ពានបេតុងថ្មី មួយកន្លែង ប្រវែង៧៥ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង២២៩ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តគម្រោងសាងសង់ដោយ កងវិស្វកម្មក្រសួងការពារជាតិ ត្រូវបានលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូន លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្រុកកណ្តៀងមានស្ពានឆ្លងកាត់ស្ទឹង៧កន្លែង ក្នុងនោះស្ពានបេតុង៣កន្លែង និងស្ពានយោល៤កន្លែង ដែលបាននឹងកំពុងបម្រើផលប្រយោជន៍យ៉ាងច្រើន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ តែជាអកុសលស្ពានធ្វើពីដែកក្រាលឈើភូមិព្រៃក្តី មានប្រវែង៤៨ម៉ែត្រ និងទទឹង៤ម៉ែត្រ សាងសង់នៅឆ្នាំ២០១២ ដោយឯកឧត្តម ឯក ស៊ុនចាន់ អតីតប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តៀង បានទទួលរងការខូចខាត ដោយទឹកជំនន់ជាច្រើនលើក នៅឆ្នាំ២០២៣។

ដោយបានការយកចិត្តទុកដាក់ គិតគូរពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ សម្តេចបានផ្តល់ស្ពានបេតុងថ្មី មានប្រវែង៧៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវបេតុងសងខាងក្បាលស្ពាន ប្រវែង២២៩ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកបានឱ្យដឹងទៀតថា ស្ពានបេតុងថ្មីដែលបានប្រគល់ដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននាពេលនេះ បានបម្រើផលប្រយោជន៍ផ្ទាល់ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសឃុំកណ្តៀង និងឃុំអន្លង់វិល និងភូមិចំនួន១០ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានឆ្លងកាត់ទៅសាលារៀន ក្រៅពីនោះកការដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារបានឆាបរហ័ស។

លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍សំណេះសំណាល ដោយបានបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិព្រៃក្តី ឃុំកណ្តៀង និងត្រើយម្ខាងស្ថិតក្នុងក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង ជាចំណងដៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋស្រុកកណ្តៀង ដើម្បីជួយសម្រួលការធ្វើដំណើរប្រចាំថ្ងៃ និងដឹកជញ្ជូនកសិផលផ្សេងៗ។

លោកសូមអរគុណ ជូនចំពោះប្រជាពលរដ្ឋទូទាំងស្រុកកណ្តៀង ដែលជានិច្ចកាលតែងតែគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ និងទទួលបានលេខ១ទូទាំងប្រទេស ក្នុងន័យនេះរាជរដ្ឋាភិបាល ត្រូវតែតបស្នងជូនប្រជាពលរដ្ឋវិញ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ជាក់ស្តែងដូចស្ពានបេតុងថ្មីនេះ ត្រូវប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ជាសក្ខីភាពស្រាប់។

លោករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណ ដល់កងវិស្វកម្មស្ពានថ្នល់លេខ១៨១ នៃនាយកដ្ឋានវិស័្វកម្មក្រសួងការពារជាតិ ដឹកនាំកសាងដោយ លោកឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ក៏ដូចមន្ត្រីជំនាញបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន សហការចូលរួម ទើបធ្វើឱសមិទ្ធផលនេះបានចេញជារូបរៀង និងដាក់ឱ្យប្រាស់បានមុន ពិធីបុណចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមដំបូលនៃម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយថាមពលស្វាហាប់វៀងវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.