ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រធានមន្ទីរសុខាភិបាលខេត្ត​ព្រះវិហារ ណែនាំកុំឱ្យមានបាតុភាពបែងចែករវាងអ្នកប្រើបណ្ណសមធម៌, បណ្ណ ប.ស.ស និងអ្នកមកទទួលសេវាដោយបង់ប្រាក់ធម្មតា នៅតាមមន្ទីរពេទ្យ

ប្រធានមន្ទីរសុខាភិបាលខេត្ត​ព្រះវិហារ ណែនាំកុំឱ្យមានបាតុភាពបែងចែករវាងអ្នកប្រើបណ្ណសមធម៌, បណ្ណ ប.ស.ស និងអ្នកមកទទួលសេវាដោយបង់ប្រាក់ធម្មតា នៅតាមមន្ទីរពេទ្យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖​ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់បណ្ណមូលនិធិសមធម៌ និងបណ្ណ ប.ស.ស សូមកុំឱ្យមានការបែងចែក អ្នកបង់លុយយកចិត្តទុកដាក់ និងអ្នកដែលកាន់កាតមិនយកចិត្តទុកដាក់ ដែលបញ្ហានេះលោកសំណូមពរកុំឱ្យកើតមានឱ្យសោះ នៅក្នុងខេត្តព្រះវិហារ​ ហើក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ណទាំងនេះ សូមមានសេចក្តីក្លាហានរាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងករណីដែលមន្ត្រីសុខាភិបាលមិនយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់បណ្ណ។​

ការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍​សុខភាព ព្រមទាំងដៃគូរជាច្រើនទៀត។​

លោក គួង ឡូ បានលើកឡើងថា សន្និបាតដែលយើងធ្វើនាថ្ងៃនេះ គឺដើម្បីពិនិត្យមើលសកម្មភាពមួយចំនួនដែលយើងជួបប្រទះនៅក្នុងឆ្នាំ២០២៤ ដើម្បីរកដំណោះស្រាយសម្រាប់ឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យការផ្តល់ ​និងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរនៅក្នុងខេត្តព្រះវិហារ។​ក្នុងនាមមន្ត្រីសុខាភិបាលក្នុងខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណដល់ដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការធ្វើយ៉ាងណាឱ្យសេវាសុខភាពនៅក្នុងខេត្តព្រះវិហារដំណើរការកាន់តែប្រសើរ។​

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា «សុខភាព» ជារឿងមួយដែលប្រជាពលរដ្ឋនៅក្នុងពិភពលោកចង់បាន ប៉ុន្តែយើងពិនិត្យទៅលើការជូនពរនៅក្នុងប្រទេសកម្ពុជារបស់យើង គឺការជូនពរទី១ គឺជូនពរឱ្យមាន «សុខភាពល្អ» ចឹងមានន័យថា«សុខភាព»ជារឿងចម្បងសម្រាប់មនុស្សជាតិ។​មន្ទីរសុខាភិបាលតំណាងឱ្យអង្គភាពមួយដែលបម្រើសេវាលើសុខភាពនេះ នឹងខិតខំធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ មានសុខភាពកាន់តែល្អប្រសើរ។​ ប៉ុន្តែការខិតខំរបស់មន្ទីរសុខាភិបាលតែម្នាក់ឯង ប្រាកដណាស់ថាមិនអាចសម្រេចបាននូវគោលដៅ ឫក៏មិនអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួននោះទេ លុះត្រាតែមានការចូលរួមយ៉ាងសកម្ម ពីដៃគូរអភិវឌ្ឍន៍ ពីសហគមន៍ ពីក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង ទើបយើងអាចសម្រេចបាននូវចក្ខុវិស័យរបស់យើង»។

លោក គួង ឡូ ថ្លែងបញ្ជាក់ថា ដូចដែលយើងទាំងអស់គ្នាបានដឹង ហើយជាបទពិសោធន៍មួយដ៏ល្អសម្រាប់យើងនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បើមិនមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីដៃគូរអភិវឌ្ឍន៍ ពីបងប្អូនប្រជាពលរដ្ឋ ពីសហគមន៍ ពីក្រុមគ្រួសារ យើងមិនអាចសម្រេចបាននូវភាពជោគជ័យដ៍ធំនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាបាននោះទេ។​

ប្រធានមន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ ក៏បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ សូមធ្វើយ៉ាងណាពង្រឹងការផ្តល់សេវា ទៅតាមអនុសាសន៍របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នូវពាក់្យ២ឃ្លាដែលយើងទាំងអស់គ្នាត្រូវតែចងចាំនិងអនុវត្តន៍គឺ ទី១៖ ពាក្យពង្រឹង និងទី២៖ ពង្រីក​។ ​ដោយលោកធ្វើការបកស្រាយថា ពាក្យថាពង្រឹង គឺមានន័យថាធ្វើយ៉ាងណាឱ្យមានគុណភាព ចំណែកពាក្យថាពង្រីក គឺមានន័យថា ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចមកទទួលសេវាបាន ដោយយើងត្រូវគិតពីតម្លៃសេវា និងឥរិយាបថរបស់បុគ្គលិកម្នាក់ៗ។​

លោក គួង ឡូ ក៏បានប្រាប់ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន សូមជួយស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺរ៉ាំរ៉ៃដែលមិនទាន់បានធ្វើការព្យាបាល គាត់នៅក្នុងសហគមន៍ គាត់មិនមានលទ្ធភាពធ្វើការព្យាបាល គាត់មិនយល់ពីការព្យាបាល សូមជួយធ្វើយ៉ាងណារកគាត់ឱ្យឃើញ ហើយផ្តល់ព័ត៌មាននេះមកមណ្ឌលសុខភាព មកមន្ទីរសុខាភិបាល យើងនឹងធ្វើកិច្ចការនេះជូនគាត់ បើគាត់មិនមានមធ្យោបាយមកកាន់មន្ទីរពេទ្យ ឬមកកាន់មណ្ឌលសុខភាព យើងនឹងប្រើប្រាស់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ទៅទទួលគាត់ដល់ផ្ទះ ដោយយើងមិនទុកឱ្យនណាម្នាក់ឈឺ និងស្លាប់ នៅក្នុងសហគមន៍ ដោយមិនទទួលបានការព្យាបាលនោះទេ។​

បន្ថែមពីនេះលោកវេជ្ជបណ្ឌិត គួង ​ឡូ ក៏បានថ្លែងប្រាប់ពីបញ្ហាជម្ងឺមិនឆ្លង គឺជាជម្ងឺមួយដែលកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការសម្លាប់ប្រជាពលរដ្ឋនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។​ តាមការសិក្សាស្រាវជ្រាវបានបង្ហាញច្បាស់ថា នៅប្រទេសជឿនលឿន៧០% នៃអ្នកស្លាប់ គឺបណ្តាលមកពីជម្ងឺមិនឆ្លង ដោយឡែកនៅប្រទេសកម្ពុជាគឺមាន៦៥% នៃអ្នកស្លាប់ដោយជម្ងឺមិនឆ្លង មានដូចជា៖ ជម្ងឺទឹកនោមផ្អែម ជម្ងឺលើសសំពាធឈាម ជម្ងឺគាំងបេះដូង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.